ដើមឈើ​ដុះ​ខុស​ទំនង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ តែប្លែកភ្នែកម្យ៉ាងដែរ !!!

ដើមឈើ​ខ្លះ​ពិបាក​នឹង​ថែទាំ​ណាស់ បន្ទាប់ពី​យើង​ទើបតែ​ដាំ​វា​ថ្មី ដោយ​ត្រូវ​ការឱ្យ​ស្រោច​ទឹកជា​ប្រចាំ ទម្រាំ​តែ​វា​ដុះ​ចាក់ឫស​។ ប៉ុន្តែ​សម្រាប់​ដើមឈើ​ខ្លះ​ងាយ​នឹង​ដុះ​ណាស់​។ ខ្លះ​ដុះ​ដោយ​ឯកឯង ហើយ​ទោះបី​គ្មាន ការថែទាំ និង​ស្ថិតក្នុង​បរិយាកាស​បែបណា​ក៏​វា​នៅតែ​ឈរ​យ៉ាងរឹងមាំ​។
​ ​
​ជាក់ស្តែង រូបភាព​ដ៏​អស្ចារ្យ​ទាំងនេះ​ដែល​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Reddit និង Bored Panda បង្ហាញ​ពី​ដើមឈើ​ដុះ​ខុស​ទំនង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
​ទីតាំង​ដើមឈើ​ទាំងនេះ ស្ថិតនៅ​ភូមិសាស្ត្រ​ខុសៗ​គ្នា​ជុំវិញ​ពិភពលោក​ហើយ​វាទ​ទួលបាន​ការចាប់អារម្មណ៍ យ៉ាងខ្លាំង​។








ប្រភព៖ raksmeinews.com
Share:

​​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​មាន​​ផល​​ប៉ះ​​ពាល់​​​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរ​នឹក​ស្មាន​មិន​ដល់

ជា​រៀង​រាល់​ថ្ងៃ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ដោយ​​មិន​បាន​ដឹង​ពី​ភាព​ប្រឈម​មុខ​ទៅ​នឹង​​ផល​ប៉ះ​ពាល់​ជា​ច្រើន​​នៃ​សារ​ធាតុ​អាល់កុល​ និង​សា​ធាតុ​ញៀន​​ដែល​មាន​ក្នុង​ពួក​​វា​ទាំង​នោះ​ទេ។ នេះ​ជា​ការ​អះ​អាង​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យាល័យ​ម៉ារីលែន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​នេះ។


អត្រា​នៃ​មនុស្ស​ដែល​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​និង​ការ​គំ​រាម​គំ​ហែង​សុខ​ភាព​មាន​ការ​កើន​ឡើង​ស្រប​ពេល​ដែល​ចំនួន​អ្នក​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កាន់​តែ​កើន​ឡើង​ជា​ប្រ​ចាំ​ ។ អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​ឆ្នាំ​ ​2014​ ថា​ "​ការ​បង្កើន​ការ​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​សាធារណៈ​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ​"​

កាល​ពី​ដើម​ឆ្នាំ​នេះ​ក្មេង​អាយុ​ 16 ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ស្លាប់​ដោយ​សារ​តែ​បាន​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ហួស​កម្រិត។
 
ការ​សិក្សា​ថ្មី​មួយ​ដោយ​អ្នក​ស្រាវ​ជ្រាវ​នៅ​មជ្ឈ​មណ្ឌល​សុខភាព​វ័យក្មេង​និង​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ​ ​Maryland​ បាន​បង្ហាញ​ពី​ការ​រក​ឃើញ​អវិជ្ជមាន​មួយ​ទៀត​អំពី​ភេសជ្ជៈ​ដែល​កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ចំណោម​យុវវ័យ​។
អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា​មិន​ត្រឹម​តែ​ភេសជ្ជៈ​មិន​ល្អ​ចំពោះ​សុខ​ភាព​របស់​អ្នក​នោះ​ទេ​ប៉ុន្តែ​មនុស្ស​វ័យ​ក្មេង​ដែល​ជា​អ្នក​ផឹក​ភេសជ្ជៈ​ទាំង​អស់​នោះ​ជា​ប្រចាំ​ គឺ​ឆាប់​ទទួល​យក​ការ​ផឹក​ស្រា​​និង​គ្រឿង​ញៀន​កាន់​តែ​ច្រើន​នៅ​ថ្ងៃខាងមុខ​​។ ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​កាសែត​ Drug and Alcohol Dependence

អ្នក​ស្រាវ​ជ្រាវ​បាន​ឃ្លាំ​មើល​និស្សិត​ចំនួន​ 1.100 នាក់​អស់​រយៈ​ពេល​បួន​ឆ្នាំ​និង​ការ​ប្រើ​ប្រាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​របស់​ពួក​គេ​ក្នុង​មួយ​ឆ្នាំ​ៗ​ ។ អ្នក​ចូល​រួម​ ​51,4 ភាគ​រយ​ជា​អ្នក​ប្រើ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ញឹក​ញាប់​ហើយ​ 20,6 ភាគ​រយ​ជា​អ្នក​មិន​ផឹក​ភេសជ្ជៈ​គ្រប់​ប្រភេទ​។ 17,4 ភាគ​រយ​ជា​អ្នក​ផឹក​កម្រិត​មធ្យម​ខណៈ​ 10,4 ភាគ​រយ​បាន​ប្រើ​ប្រាស់​បរិមាណ​តិច​តួច​ដែល​ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ​នៃ​ការ​សិក្សា​។
ការ​សន្និដ្ឋាន​មួយ​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​គឺ​ថា​មនុស្ស​វ័យ​ក្មេង​ដែល​បាន​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ពេក​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ប៉ះ​ពាល់​ប្រព័ន្ធ​រំញោច​កណ្តាល និង​ប្រើសារធាតុ​ញៀន​ច្រើន​។ នេះ​អាច​បង្ហាញ​ថា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អាច​ត្រូវ​បាន​ព្យាបាល​ដូច​ជា​ថ្នាំ​ជក់​និង​គ្រឿង​ស្រវឹង​នា​ពេល​អនាគត​។

ការ​ស្រាវ​ជ្រាវ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​បញ្ហា​បេះដូង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ខ្ពស់​។ នេះ​បើ​យោង​តាម​ទស្សនា​វដ្តី​ Canadian Journal of Cardiology

ប្រភព៖ newsner.com
 កែសម្រួលដោយ៖ Chea Eric










Share:

បឹងទាំង១០ ដែលមានគ្រោះថ្នាក់ជាងគេបំផុត នៅលើផែនដី

បឹងគឺជាប្រភពទឹកមួយអាចផ្តល់ប្រយោជន៍ជាច្រើនដល់មនុស្ស  មិនថាសម្រាប់ប្រើប្រាស់ ឬរកត្រីសម្រាប់ហូបជាដើម -ល-។  ជាធម្មតាបឹងមានទឹកល្អ  និងមានភាពស្ងប់ស្ងាត់ណាស់ ព្រោះវាគ្មានផ្លូវទឹកសម្រាប់ចេញចូលនោះទេ  ប៉ុន្តែនៅលើសកលលោកនេះមានបឹងមួយចំនួន អាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ដល់អាយុជីវិតបានផងដែរ។
ខាងក្រោមនេះគឺជាបឹងដែលមានគ្រោះថ្នាក់ជាងគេនៅក្នុងពិភពលោក គិតចាប់ពីចំណាត់ថ្នាក់ទី១០ រហូតដល់ទី១៖

១០. បឹង Brosno (ប្រទេសរុស្ស៊ី)

អ្នកដែលរស់នៅក្នុងតំបន់នេះតែងតែបានឃើញសត្វចម្លែកម្យ៉ាងក្នុងបឹង Brosno។ អ្នកវិទ្យាសាស្ដ្របានព្យាយាមរកសត្វសម្លែកនោះ ប៉ុន្តែមិនបានទទួលលទ្ធផលអ្វីឡើយ។ ទឹកក្នុងបឹងនេះបានធ្វើឲ្យមនុស្សយល់ថា មានសត្វចម្លែករស់នៅផងដែរ។

៩. បឹង Hillier (ប្រទេសអូស្ត្រាលី)

ទឹកនៅក្នុងបឹង Hillier មានពណ៌ផ្កាឈូកពណ៌ដែលមើលទៅគួរឲ្យខ្លាចញញើតមែនទែន។អ្នកវិទ្យាសាស្ត្របានពន្យល់ថា ទឹកក្នុងបឹងនេះមានពណ៌ផ្កាឈូកគឺមកពីបាក់តេរី ឬក៏វីរុសដែលមាននៅក្នុងទឹកនោះ។

៨. បឹង Kawah Ijen (ប្រទេសឥណ្ឌូនេស៊ី)

បឹងមួយនេះគឺជាបឹងដែលមានជាតិអាស៊ីតច្រើនបំផុតនៅលើពិភពលោក។  ទឹកនៅក្នុងបឹងនេះមានពណ៌ខៀវបៃតងស្រាល  ហើយនៅបាតបឹងមានកម្ដៅដល់ទៅ ២០០អង្សាសេ  និងពោរពេញទៅដោយឧស្ម័នមេតានដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងទៀតផង។

៧. បឹង Gafsa (ប្រទេសទុយនេស៊ី)

វាគឺជាបឹងដែលចម្លែកបំផុតព្រោះវាបានផុសឡើងដោយឯងៗនៅកណ្តាលវាលខ្សាច់មួយ។  អ្នកវិទ្យាសាស្ដ្រជឿថា បឹងនេះបានលេចឡើងដោយសារការរញ្ជួយផែនដី។ ទឹកនៅក្នុងបឹងនេះមានសារាយដែលពុល និងវិទ្យុសកម្មទៀតផង។

៦. បឹងទឹកពុះ (សាធារណរដ្ឋដូមីនិក)

បឹងនេះមានទឹកដែលកំពុងពុះជាប្រចាំតែម្ដង។ ទឹកក្នុងបឹងនេះមានសីតុណ្ហភាព ៩២អង្សាសេ។  គេបានហាមឃាត់ដាច់ខាតមិនឲ្យធ្វើការហែលទឹកនៅក្នុងបឹងនេះព្រោះវាអាចធ្វើឲ្យអ្នកឆ្អិនទាំងរស់។  អ្នកវិទ្យាសាស្រ្តបានពន្យល់ថា បឹងនេះស្ថិតនៅក្នុងរណ្តៅភ្នំភ្លើងមួយដូច្នេះហើយបានជាវាមានការពុះឥតឈប់ឈរបែបនេះ។

៥. បឹង Nyos (ប្រទេសកាមេរ៉ូន)

នៅថ្ងៃទី២១ ខែសីហាឆ្នាំ ១៩៨៥ មានពពកមួយដែលពោរពេញទៅដោយឧស្ម័នបានលេចឡើងជុំវិញបឹង Nyos នេះ ដោយបានសម្លាប់មនុស្សសរុបចំនួន ១ ៧៤៦នាក់និងសត្វនៅម្ដុំនោះមួយចំនួនផងដែរ។  អ្នកវិទ្យាសាស្ដ្របាននិយាយថា ពពកនេះបានកើតឡើងដោយសារភ្នំភ្លើងនៅបាតសមុទ្រ ធ្វើឲ្យជាតិកាបូនឌីអុកស៊ីតបានចូលរួមជាមួយទឹក ដើម្បីបម្លែងខ្លួនទៅជាពពកដែលមានគ្រោះថ្នាក់នេះឡើង។

៤. បឹង Michigan (សហរដ្ឋអាមេរិក)

វាជាបឹងទេសភាពដែលទាក់ទាញយ៉ាងខ្លាំង។ ទឹកក្នុងបឹងនេះមានពណ៌ស្រស់ស្អាតនិងគ្មានសត្វចម្លែក ឬសារជាតិគ្រោះថ្នាក់អ្វីឡើយ។  ប៉ុន្តែអ្វីដែលធ្វើឲ្យបឹងនេះមានគ្រោះថ្នាក់ដោយសារទឹកនៅក្នុងបឹងនេះមានកម្លាំងយ៉ាងខ្លាំង ដែលអាចធ្វើឲ្យអ្នកហែលទឹករសាត់ទៅកាន់តែឆ្ងាយពីច្រាំង ហើយបឹងនេះក៏មានរលកធំៗប្រៀបដូចសមុទ្រអ៊ីចឹងផងដែរ។

៣. បឹងឆ្អឹងខ្មោច (ភ្នំហិម៉ាឡៃយ៉ា)

មានមនុស្សចំនួន ២០០នាក់បានស្លាប់ដោយអាថ៌កំបាំង។ សាកសព្ទាំងនោះត្រូវបានរកឃើញដោយកងទ័ពអង់គ្លេសក្នុងឆ្នាំ ១៩៤២។  ការហែលទឹកក្នុងបឹងនេះត្រូវបានហាមឃាត់ ព្រោះថាអាថ៌កំបាំងនៃការស្លាប់ដ៏ច្រើននោះ នៅមិនទាន់បានបកស្រាយនៅឡើយ។

២. បឹង Kivu (នៅចន្លោះសាធារណរដ្ឋកុងហ្គោនិងរ្វ៉ាន់ដា)

បឹង Kivu គឺជាបឹងមួយដែលមានគ្រោះថ្នាក់ខ្លាំងណាស់។ បើសិនជាមានការផ្ទុះភ្នំភ្លើង  ឬក៏រញ្ជួយផែនដីនឹងធ្វើឲ្យបឹងនេះផ្ទុះបាន  ព្រោះបឹងនេះមានជាតិកាបូនឌីអុកស៊ីតនិងបរិមាណម៉េតានយ៉ាងច្រើននៅក្នុងទឹក។

១. បឹង Natron (ប្រទេសតង់ហ្សានី)

បឹង Natron គឺជាបឹងដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ បឹងមានសារជាតិចម្លែកមួយដែលនឹងធ្វើឲ្យសត្វដែលស្លាប់ក្លាយទៅជារូបចម្លាក់ថ្មតែម្តង។ អ្នកវិទ្យាសាស្រ្តបានពន្យល់ថា បឹងនេះពោរពេញទៅដោយជាតិអ៊ីដ្រូសែននិងសារជាតិអាល់កាឡាំងដែលធ្វើឲ្យសាកសពសត្វដែលងាប់មិនរលួយឡើយ។

ប្រភព៖ khmerload
Share:

ចេញហើយ! លទ្ធផលនៃការចាប់ពូលពានទ្វីបអឺរ៉ុបដ៏ធំ UEFA Champions League

ការចាប់ឆ្នោតរើសពូលការប្រកួត UEFA Champions League បានធ្វើរួចរាល់ហើយនៅមុននេះបន្តិច នាទីក្រុងម៉ូណាកូ។ ក្រុមទាំង៣២ត្រូវបានបែងចែកទៅជា៨ពូលពី A ដល់ H ដោយក្នុងនោះមួយពូលមានចំនួន ៤ក្រុម។ ក្រុមដែលមកពីលីគនៃប្រទេសតែមួយនឹងមិនប៉ះគ្នានោះទេនៅវគ្គនេះ។ លទ្ធផលនៃការចាប់ពូលមានដូចតទៅ:

  • ពូល A: Benfica (POR), Man. United (ENG), Basel (SUI), CSKA Moskva (RUS)
  • ពូល B: Bayern (GER), Paris (FRA), Anderlecht (BEL), Celtic (SCO)
  • ពូល C: Chelsea (ENG), Atlético (ESP), Roma (ITA), Qarabağ (AZE)
  • ពូល D: Juventus (ITA), Barcelona (ESP), Olympiacos (GRE), Sporting CP (POR)
  • ពូល E: Spartak Moskva (RUS), Sevilla (ESP), Liverpool (ENG), Maribor (SVN)
  • ពូល F: Shakhtar Donetsk (UKR), Man. City (ENG), Napoli (ITA), Feyenoord (NED)
  • ពូល G: Monaco (FRA), Porto (POR), Beşiktaş (TUR), Leipzig (GER)
  • ពូល H: Real Madrid (ESP), Dortmund (GER), Tottenham (ENG), APOEL (CYP)៕
 ប្រភព៖ sabay
Share:

Zlatan Ibrahimovic ចុះ​កុង​ត្រា​ថ្មី​ជាមួយ Manchester United ហើយ

ក្លឹប​បិសាច​ក្រហម Manchester United កាល​ពី​អម្បាញ់​មិញ​នេះ​បាន​ប្រកាស​ពី​ការ​ចុះ​កុង​ត្រា​ថ្មី​ជា​ផ្លូវ​ការ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Zlatan Ibrahimovic។ កុង​ត្រា​នេះ​មាន​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​កីឡាករ​សញ្ជាតិ​ស៊ុយអែត​វ័យ ៣៥​ឆ្នាំ​រូប​នេះ​នឹង​ពាក់​អាវ​លេខ ១០ ក្នុង​រដូវ​កាល​ថ្មី​នេះ។
អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​បិសាច​ក្រហម លោក Jose Mourinho បាន​ថ្លែង​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លឹប​ថា៖ "យើង​សប្បាយ​ចិត្ត​ណាស់​ដែល Zlatan កំពុង​តែ​ជា​សះ​ស្បើយ​ពី​របួស ហើយ​យើង​ក៏​សប្បាយ​ចិត្ត​ទៅ​នឹង​មហិច្ឆតា​ និង​បទពិសោធន៍​របស់​គេ ដែល​ផ្ដល់​មក​ឲ្យ​ពួក​យើង។ បន្ទាប់​ពី​ការ​លេង​របស់​គេ​កាល​ពី​រដូវ​កាល​មុន គេ​សម​នឹង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​ពួក​យើង ហើយ​ពួក​យើង​នឹង​រង់​ចាំ​ដោយ​អំណត់​សម្រាប់​ការ​ត្រលប់​ពី​របួស​របស់​គេ"។ បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​ជឿ​ថា​គេ​នឹង​សំខាន់​សម្រាប់​យើង​ ក្នុង​ផ្នែក​ទី២​នៃ​រដូវ​កាល​នេះ"។   ចំណែក​ឯ​ Zlatan វិញ​មាន​ចំណាប់​អារម្មណ៍​ថា​ខ្លួន​ត្រលប់​មក​បញ្ចប់​អ្វី​ដែល​ខ្លួន​បាន​ចាប់​ផ្ដើម។ កីឡាករ​រូប​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​បន្ត​ខិតខំ​ប្រឹង​ប្រែង​ព្យាបាល​របួស​របស់​ខ្លួន​ដើម្បី​ត្រលប់​មក​លេង​ឲ្យ​ក្លឹប​វិញ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា​ខ្លួន​គ្មាន​បំណង​ចាក​ចេញ​ពី​ក្លឹប​ទេ​នា​រដូវ​កាល​នេះ ដោយ​និយាយ​ថា៖ "វា​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ ក៏​ដូច​ជា​ក្លឹប​ផង​ដែរ ដែល​បន្ត​ឲ្យ​ខ្ញុំ​នៅ​លេង​ឲ្យ​ក្លឹប​បន្ត​ទៀត"។
ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លឹប​បិសាច​ក្រហម​បាន​ចំនួន ២៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៤៦​លើក កាល​ពី​រដូវ​កាល​មុន មុន​នឹង​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​កាល​ពី​ខែ​មេសា។ ក្លឹប​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ២០​សម័យ​មួយ​នេះ កាល​ពី​ខែ​មិថុនា មិន​បាន​ផ្ដល់​កុងត្រា​ថ្មី​ឲ្យ​កីឡាករ​រូប​នេះ​ឡើយ​ដោយ​យោង​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​របួស ប៉ុន្តែ​ដោយ​​ដំណើរ​ការ​ជា​សះ​ស្បើយ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ​អាច​ត្រលប់​មុន​ពេល​កំណត់ ជា​ហេតុ​ធ្វើ​ក្លឹប​សម្រេច​ផ្ដល់​កុង​ត្រា​ថ្មី​តែ​ម្ដង៕

ប្រភព៖ sabay
Share:

Neymar ស៊ុត​ ១ Assist ១ ជួយ​ Paris ឈ្នះ ៣-០

Neymar រក​បាន​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​ French ligue 1លើក​ដំបូង​របស់​ខ្លួន​ឲ្យ​ក្រុម​ Paris St-Germain។


ការ​ប្រកួត​សប្ដាហ៍​ទី​ពីរ​​​ទល់នឹង​ម្ចាស់​ផ្ទះ​​ Guingamp ក្រុម​អ្នក​មាន​បារាំង​ នៅ​ក្នុង​វគ្គ​ទី​មួយ​មិន​អាច​រក​​គ្រាប់​បាល់​ចូល​ទី​បាន​ទេ ទើប​តែ​នាទី​៥២​ក្នុង​វគ្គ​ទី​ពីរ​ ខ្សែ​ការពារ Jordan Ikoko បាន​ភ្លាត់​ស្នៀត​ទាត់​ចូល​ទី​ខ្លួន​ឯង​ ធ្វើ​ឲ្យ​ Paris នាំ​មុខ​១-០។
រំលង​បាន​១០​នាទី​​គឺ​នាទី​៦២ Neymar បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ឥត​ខ្ចោះ​ពី​ពាក់​កណ្ដាល​តារាង​​ឲ្យ Cavani ដាច់​មួយ​ស្មើ​ជាមួយ​អ្នក​ចាំ​ទី​ហើយ​ស៊ុត​​សម្រេច​គ្រាប់​ទី​ពីរ​ស្រួល​ៗ។ នៅ​សល់​ប្រហែល​៨​នាទី​មុន​ចប់​ការ​ប្រកួត​ Cavani បាន​បញ្ជូន​បាល់​ឲ្យ​ Neymar ស៊ុត​បាន​មួយ​គ្រាប់​វិញ​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត Paris បាន​យក​ឈ្នះ Guingamp ៣-០៕




ប្រភព៖ sabay

Share:

វិធីធម្មជាតិ ដើម្បីបំបាត់ក្លៀកខ្មៅ

ក្លៀកខ្មៅ អាចធ្វើឱ្យអ្នកខ្មាស់អៀនមិនហ៊ានពាក់អាវវៀរក្លៀក អៀម ព្រោះខ្លាចគេឃើញ។ ខាងក្រោមនេះយើងសូមណែនាំមិត្ដនារទីទាំងអស់គ្នានូវវិធីធម្មជាតិមួយចំនួនដើម្បីឱ្យក្លៀកស។
ផ្លែប៉ោម៖ ប្រសិនអ្នកខាត់ស្បែករបស់ជាមួយនឹងផ្លែប៉ោមកិនម៉ត់ វាអាចបំបាត់នូវស្នាមខ្មៅ និងក្លិនមិនល្អនៅពីក្លៀករបស់អ្នក។ ផ្លែប៉ោមមានផ្ទុកនូវសារធាតុ AHA ដែលមានសមត្ថភាពសម្លាប់មេរោគ និងបាក់តេរី ដែលបណ្ដាលឱ្យក្លៀកខ្មៅ។

សម្បកក្រូចពោធិ៍សាត់៖  សម្បកក្រូចពោធិ៍សាត់មានផ្ទុកអាស៊ីដស៊ីទ្រីក ដែលត្រូវបានគេប្រើប្រាស់ដើម្បីខាត់ស្បែកឱ្យស។ សូមយកសម្បកក្រូចពោធិ៍ទៅហាលរហូតដល់វាស្ងួត។ បន្ទាប់មកយកសម្បកក្រូចនេះប្រមាណពីរស្លាបព្រាបាយទៅលាយជាមួយនឹងទឹកផ្កាកុលាប(Rose Water) ហើយលាបត្រង់ក្លៀកនោះ។ ទុកវាឱ្យបាន ១០នាទី ហើយលាងជម្រះវាដោយទឹកត្រជាក់។

ប្រេងដូង៖ ប្រេងដូង ត្រូវបានគេប្រើជាសកលសម្រាប់ព្យាបាលថែសម្ផស្ស។ ប្រើវិធីព្យាបាលនេះ ធ្វើឱ្យស្បែករបស់អ្នកសបន្ដិចម្ដងៗ។ សូមធ្វើការម៉ាស្សាក្លៀករបស់អ្នកដោយប្រេងដូងឱ្យបាន ១០ ទៅ ១៥នាទីមុនពេលងូតទឹក។

ក្រូចឆ្មារ៖ ក្រូចឆ្មារត្រូវបានមនុស្សដឹងថា វាជាភ្នាក់ងារខាត់ស្បែកឱ្យសតាមបែបធម្មជាតិ។ ប្រសិនបើអ្នកយកក្រូចឆ្មារខាត់ត្រង់ក្លៀករបស់អ្នក វាងនឹងជួយឱ្យស្បែករបស់អ្នកស។ សូមកុំភ្លេចលាបក្រែមផ្ដល់សំណើម ឬឡូសិនត្រង់ក្លៀករបស់អ្នកក្រោយពេលជម្រះវាស្អាតហើយនោះ។ ម្យ៉ាងទៀតក្រូចឆ្មារនេះគឺជាភ្នាក់ងារសម្លាប់មេរោគ ដែលជួយបំបាត់ក្លិនអាក្រក់ពីក្លៀករបស់អ្នក។

ទឹកដោះគោ៖ ទឹកដោះគោមានប្រសិទ្ធភាពធ្វើឱ្យស្បែកស។ ទឹកដោះគោមានផ្ទុកនូវវីតាមីន និងអាស៊ីដខ្លាញ់មួយចំនួន ដែលធ្វើឱ្យស្បែកស និងមានសុខភាពល្អ។  សូមអ្នកយកទឹកដោះគោទៅលាបត្រង់ក្លៀករបស់អ្នកឱ្យបានម្ដងក្នុងមួយថ្ងៃ ហើយទុកវាឱ្យបាន ១៥នាទីមុនពេលលាងជម្រះវាដោយទឹកត្រជាក់។

ត្រសក់៖ ធ្វើឱ្យក្លៀករបស់អ្នកសដោយការយកចំណិតត្រសក់ទៅខាត់ត្រង់កន្លែងខ្មៅនោះ។ ការខាត់នេះនឹងធ្វើឱ្យស្បែករបស់អ្នកស និងជួយឱ្យវាមានសំណើមបានយូរ ៕

ប្រភព៖ camnews

Share:

ស្តេច​ដែលមានជាងគេលើពិភពលោក ហើយអ្នកមានបច្ចុប្បន្នមិនស្មើ

ស្តេច​អាហ្រ្វិកព្រះនាម Musa Keita I ត្រូវបានគេចាត់ទុកថា ជា​អ្នកមានបំផុត គ្រប់ពេលវេលា នៅពេលដែលទ្រព្យសម្បត្តិរបស់ព្រះអង្គ ត្រូវបានគេនិយាយថា «មិនអាច​បរិយាយបាននោះ» ។​
ស្តេច Musa Keita I បានឡើងគ្រងរាជ នៅឆ្នាំ​១៣១២ ពេលដែលព្រះអង្គ បានក្លាយជា​អធិរាជ Mansa ដែលប្រែថា ស្តេច ។ នៅពេលនោះ ភាគច្រើននៅទ្វីបអឺរ៉ុប នៅតែ​ងងឹត នឹងស្ថិត ក្រោមសង្គ្រាម ខណៈដែល អាណាចក្រអាហ្វ្រិក បានលូតលាស់ ជាលំដាប់។
ស្តេច Musa Keita I បានគ្រប់គ្រងចក្រភពម៉ាលី នៅសតវត្សទី​១៤ ក្នុងនោះ គ្រប់ដណ្តប់ទាំងទឹកដី ដែលមាន ទាំងប្រទេស ហ្កាណា Timbuktu និង Mali ដែលមានផ្ទៃដី​ប្រហែល ២០០ម៉ាយល៍​។
ទស្សនាវដ្តី Time បានចុះអត្ថបទដែលសរសេរដោយលោក Jacob Davidson ថា គ្មានពាក្យណាមួយ អាចបង្ហាញពីទ្រពសម្បត្តិ ដ៏មហិមារ របស់ស្តេច​អង្គនេះ បានទេ ។ តែបើតាមការប៉ាន់ស្មាន ទ្រព្យសម្បត្តិស្តេចអង្គនោះ គិតត្រឹមឆ្នាំ​២០១៦ មានចំនួន ៤០០ ពាន់លានដុល្លារអាម៉េរិក ដែលជាកំពូលអ្នកមាន នាពេលបច្ចុប្បន្ន ដែលចុះផ្សាយដោយ Forbes នោះ។
អ្វីដែលធ្វើអោយស្តេចខាងលើបានក្លាយជា​អ្នកមាន បំផុតនៅពេលនោះ គឺភាគច្រើនបានមកពីធនធានធម្មជាតិ ក្នុងនោះមានអំបិល និងមាស ។ ជាក់ស្តែង អាហ្វ្រិកខាងលិច ជា​អ្នកផ្គត់ផ្គង់​អំបិល និងមាស ជាងពាក់កណ្តាល នៃការផ្គត់ផ្គង់ ទៅកាន់ពិភពលោក ៕

ប្រភព៖ dailyreport
Share:

ត្រដក់ធំជិតផុតពូជនៅលើសកលលោកញាស់១៧៥សម្បុក ក្នុងខេត្ដបាត់ដំបង

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ AKP ចុះផ្សាយនៅថ្ងៃទី​ ២៧ ខែកក្កដា ឆ្នាំ២០១៧ ឲ្យដឹងថា កូនសត្វត្រដក់ធំដែលជាប្រភេទរងគ្រោះជិតផុត ពូជនៅលើសកលលោក បាន ញាស់ ដោយជោគជ័យចេញពីសម្បុកចំនួន១៧៥ ស្ថិតនៅក្នុងតំបន់រ៉ាមសារ ព្រែកទាល់ ស្រុកឯកភ្នំខេត្ដបាត់ដំបង និងបានចាកចេញពីសម្បុកទៅកាន់ទីជម្រកធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា។
នេះបើតាមការចេញផ្សាយរបស់ អង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា (WCS) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
លោក ឈម ឈួម អ្នកការពារសម្បុកសត្វត្រដក់ធំ នៅតំបន់ រ៉ាមសារ ព្រែកទាល់ បានសម្ដែងការរីករាយ ក្នុងការជួយអភិរក្សសត្វស្លាបដ៏កម្រនេះ ពិសេសសត្វត្រដក់ធំ និង សត្វស្លាបគ្រប់ប្រភេទធ្វើការពងកូន នៅទីនោះប្រកបដោយសុវត្ថិភាព។
លោកបាន បន្ថែមថា បច្ចុប្បន្ននេះ ប្រជាសហគមន៍នៅក្នុងតំបន់នេះ មានការយល់ដឹងអំពីតម្លៃនៃការ អភិរក្សសត្វស្លាបទឹក ពិសេសសត្វស្លាបទឹកទាំងអស់នោះ បានផ្ដល់នូវប្រាក់ចំណូលតាម រយៈគម្រោងទេសចរណ៍ធម្មជាតិ។
លោក ស៊ុន វិសាល ប្រធានផ្នែកកម្មវិធីពិនិត្យអង្កេតតាមដាន និងសិក្សាស្រាវជ្រាវ សត្វស្លាបទឹកនៃក្រសួង បរិស្ថានបានលើកឡើងថា តំបន់ព្រែកទាល់គឺជាទីជម្រក សត្វស្លាបទឹករស់នៅ ដែលមានប្រមាណ ជាង១៣០ប្រភេទ និងកំពុងមានវត្ដមានពងកូន។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ សហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្ដកិច្ចសហប្រតិបត្ដិការ និងគាំទ្រសកម្មភាពអភិរក្សនៅតំបន់ព្រែកទាល់ ដើម្បីការពារសត្វ ស្លាបទឹកសំខាន់ៗ និងទីជម្រកធម្មជាតិរបស់សត្វស្លាបកុំឱ្យបាត់បង់។
អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានឱ្យដឹងថា សម្បុកត្រដក់ធំទាំងអស់នោះ ទទួលបានការការពារ យ៉ាងល្អសម្រាប់រយៈពេល៦ខែកន្លងទៅនេះ ពីសំណាក់ក្រុមមន្ត្រី ឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ប្រជាជនរស់នៅភូមិព្រែកទាល់ និងអង្គការ សមាគម អភិរក្សសត្វព្រៃ WCS ។
ត្រដក់ធំ គឺជាប្រភេទត្រដក់មានមាឌធំជាងគេ បង្អស់ និងមាន កម្ពស់ រហូតដល់១,៥ម៉ែត្រ។ ពួកវាស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទ រងគ្រោះជិត ផុតពូជនៅលើសកលលោក។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ សត្វត្រដក់ធំពេញវ័យចំនួន៨០០ទៅ១០០០ ក្បាលប៉ុណ្ណោះ កំពុងរស់នៅលើ ពិភពលោក។ ក្នុងនោះ សត្វត្រដក់ធំចំនួន១៥០ទៅ២០០គូ រស់នៅក្នុងតំបន់រ៉ាមសារ ព្រែក ទាល់ដែលជាបន្ទាយពងកូនចុងក្រោយ គេបង្អស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍៕
ប្រភព៖ dailyreport
Share:

បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​រឿង​ ៩ យ៉ាង​ មុន​គេង

បុគ្គល​ជោគជ័យ​តែង​ចាត់​ទុក​សុខភាព​ជា​កត្តា​ចម្បង​បំផុត​សម្រាប់​ជីវិត​របស់​ខ្លួន​។ ការ​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ផ្លូវការ​និង​ផ្លូវ​ចិត្ត​។  ហេតុ​នេះ​ ទម្លាប់​នៃ​ការ​ទទួល​ទាន​ដំណេក​គឺ​ជា​កត្តា​គន្លឹះ​។ មនុស្ស​ភាគ​ច្រើន​ជ្រើស​រើស​យក​ការ​អាន​សៀវភៅ​​ជា​កិច្ច​ការ​ចុង​ក្រោយ​បំផុត​មុន​នឹង​ចូល​គេង។​ ខាង​ក្រោម​នេះ គឺ​ជា​ទម្លាប់​ ៩ យ៉ាង​ដែល​បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​មុន​ពេល​ចូល​គេង​៖

១. អានសៀវភៅ ៖ អ្នកជំនាញបាន​អះអាង​ដូច​ៗ​គ្នា​ថា​ កិច្ច​ការ​ចុង​ក្រោយ​បង្អស់​ដែល​បុគ្គល​ជោគជ័យ​ធ្វើ​មុន​គេង​ គឺ​អាន​សៀវភៅ។

២. ធ្វើ​បញ្ជី​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​បន្ត​៖ ស្ងប់​ចិត្ត​គឺ​ជា​ប្រការ​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​គេ​គេង​លក់​ស្កប់​។ ហេតុ​នេះ​ ការ​ធ្វើ​បញ្ជី​កិច្ចការ​ដែល​មិន​ទាន់​បាន​បញ្ចប់​ដែល​នឹង​​ត្រូវ​ធ្វើប​ន្ត​នៅ​ថ្ងៃ​ក្រោយ​ គឺ​ជា​កត្តា​ល្អ​មួយ​ដើម្បី​ឲ្យ​ចិត្ត​​ជ្រះ​ស្រឡះ។

៣. ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ​៖ ប្រការ​សំខាន់​មួយ​ដែល​គេ​គួរ​ធ្វើ​មុន​ពេល​គេង គឺ​ចំណាយ​ពេល​វេលា​ជាមួយ​ប្តី​ ប្រពន្ធ ឬ​លេង​ជាមួយ​កូន ឬ​សត្វ​ចិញ្ចឹម​។ នេះ​ជា​វិធីមួយ​ដ៏​ប្រសើរ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ និង​ចែក​រំលែក​បទពិសោធន៍​ប្រចាំ​ថ្ងៃ។

៤. ពិចារណាកិច្ចការដែលបានធ្វើកន្លង​មក​ហើយ​ ឬ​សរសេរ​នូវ​រឿង​រ៉ាវ​ល្អ​ៗ​បី​ បួន​យ៉ាង​ ដែល​ជួួយ​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

៥. សមាធិ៖ បុគ្គល​ជោគ​ជ័យ​ជា​ច្រើន​ ធ្វើ​សមាធិ​ ១០ នាទី​មុន​គេង។

៦. ផ្តល់​អាទិភាព​ដល់​ការ​គេង​គ្រប់​គ្រាន់​៖ ដោយ​សារ​ភាព​មមាញឹក​ក្នុង​មុខ​របរ​មនុស្ស​មួយ​ចំនួន​ ​មិន​បាន​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ទេ។ សម្រាប់​បុគ្គល​ជោគ​ជ័យ គេ​តែង​ចាត់​អាទិភាព​ឲ្យ​ការ​គេង និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ជានិច្ច​។

៧. ដកខ្លួនឲ្យផុតពីការងារ៖ បុគ្គល​ជោគជ័យ​មិន​ធ្វើការ​ងារ​មុន​គេង​ទេ។ ពួកគេ​មិន​បើក​អ៊ីម៉ែល ឬ​ព្យាយាម​មិន​ពាក់​ព័ន្ធ​ជាមួយ​ការ​ងារ​មុន​ពេល​គេ​ង​ទេ។

៨. បង្កើត​គំនិត​វិជ្ជមាន៖ ទោះ​បី​ជួប​រឿង​អវិជ្ជមាន​នៅ​ពេល​ថ្ងៃ​ច្រើន​យ៉ាង​ណា​ក៏​ដោយ បុគ្គល​ជោគ​ជ័យ​តែង​កាត់​ផ្តាច់​ខ្លួន​ចេញពី​គំនិត​អវិជ្ជមាន​ទាំង​នោះ និង​បង្កើត​គំនិត​វិជ្ជមាន​ជំនួស​វិញ។

៩. នឹកដល់​ជោគ​ជ័យ​ថ្ងៃ​ស្អែក

ប្រភព៖ salarean.com 
Share:

ពិន័យបុគ្គលិកឲ្យផឹកទឹកបង្គន់ នៅតែព្រមផឹកទៀត

ចិន៖  រូបភាពនិងវីដេអូឃ្លីបបែកធ្លាយ របស់ក្រុមហ៊ុនចិនមួយ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារក្រុមហ៊ុនមួយនេះ បានដាក់ពិន័យបុគ្គលិករបស់ខ្លួន ឲ្យផឹកទឹកបង្គន់គួរឲ្យខ្ពើមរអើម។
បុគ្គលិកប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ បានអង្គុយដងទឹកក្នុងចានបង្គន់ រួចឈរសម្លឹងមើលអស់ប៉ុន្មាននាទី មុនពេលដាច់ចិត្តផឹក។

 រីឯនារីជាបុគ្គលិកម្នាក់ទៀត ក៏បានឈរសម្លឹងមើលទឹករបស់នាង ទាំងស្ទាក់ស្ទើរក្នុងចិត្តដូចគ្នា មុនពេលដែលនាងសម្រេចចិត្តផឹកទឹកបង្គន់នោះ។
យោងតាមប្រភពសារព័ត៌មាន Beijing News បានរាយការណ៍ថា បុគ្គលិកដែលរងការទទួលពិន័យខាងលើ  គឺបម្រើការនៅហាងស្ទូឌីយោថតរូបមួយកន្លែង ស្ថិតក្នុងទីក្រុង Guang’an ខេត្តស៊ីឈួន ប្រទេសចិន។ មូលហេតុដោយសារបុគ្គលិកខាងលើ  ខ្វះការយកចិត្តទុកដាក់លើការងាររបស់ពួកគេ  និងមិនបំពេញការងារឲ្យបានពេញលេញ តាមគោលការណ៍ក្រុមហ៊ុនចង់បាន  ហើយបើមិនធ្វើតាមការដាក់ពិន័យយ៉ាងដូច្នេះទេ ពួកគេនឹងត្រូវបណ្តេញចេញពីការងារ។

បុគ្គលិកស្រីម្នាក់ក្នុងចំណោមបុគ្គលិកផ្សេងទៀត  ត្រូវបានរងពិន័យទាំងអស់ បាននិយាយថា នាងមានអាការរាគរូសយ៉ាងខ្លាំង បន្ទាប់ពីបានផឹកទឹកបង្គន់នោះរួច ហើយថែមទាំងលេបបាយមិនចូលទៀតផង។
ដំបូងឡើយវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយដោយខាងបុគ្គលិកក្រុមហ៊ុន ចូលទៅក្នុងបណ្តាញសង្គម WeChat របស់ចិន សម្រាប់តែក្នុងក្រុម (Group) របស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកស្រាប់តែត្រូវបានបែកធ្លាយ បង្ហោះចែកចាយពាសពេញបណ្តាញសង្គមទាំងមូល បង្កឲ្យមានការភ្ញាក់ផ្អើល និងរិះគន់តែម្តង។
អ្នកគ្រប់គ្រងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ នៅខាងក្រុមហ៊ុនស្ទូឌីយ៉ូថតរូបខាងលើនោះ បានចេញមុខអះអាងថា វីដេអូឃ្លីបនេះមិនត្រូវបានថតឡើងនៅក្នុងក្រុមហ៊ុនរបស់លោកទេ។  ប៉ុន្តែផ្ទុយទៅវិញវាគ្រាន់តែជាការថតបង្ហោះបែបលេងសើចមួយ ចូលទៅក្នុងក្រុម (Group) ការងាររបស់ពួកគេលើបណ្តាញសង្គម ដើម្បីជាផ្នែកមួយដាស់ស្មារតី  និងជួយជំរុញលើកទឹកចិត្តដល់បុគ្គលិក ឲ្យខិតខំធ្វើការងាររបស់ពួកគេតែប៉ុណ្ណោះ។


ទោះបីជាយ៉ាងណា ទាក់ទងទៅនឹងករណីខាងលើនេះដែរ បច្ចុប្បន្នខាងសមត្ថកិច្ចជំនាញ កំពុងធ្វើការស៊ើបអង្កេតរកការពិតបន្ថែម ខណៈអ្នកដែលបានថតបង្ហោះចែកចាយនូវវីដេអូឃ្លីបនេះ ក៏ត្រូវបានប៉ូលិសក្នុងតំបន់ ចុះធ្វើការឃាត់ខ្លួន និងឃុំខ្លួនទុករយៈពេល៤ថ្ងៃផងដែរ៕

ប្រភព៖ khmerload
Share:

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular