Zlatan Ibrahimovic ចុះ​កុង​ត្រា​ថ្មី​ជាមួយ Manchester United ហើយ

ក្លឹប​បិសាច​ក្រហម Manchester United កាល​ពី​អម្បាញ់​មិញ​នេះ​បាន​ប្រកាស​ពី​ការ​ចុះ​កុង​ត្រា​ថ្មី​ជា​ផ្លូវ​ការ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Zlatan Ibrahimovic។ កុង​ត្រា​នេះ​មាន​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​កីឡាករ​សញ្ជាតិ​ស៊ុយអែត​វ័យ ៣៥​ឆ្នាំ​រូប​នេះ​នឹង​ពាក់​អាវ​លេខ ១០ ក្នុង​រដូវ​កាល​ថ្មី​នេះ។
អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​បិសាច​ក្រហម លោក Jose Mourinho បាន​ថ្លែង​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លឹប​ថា៖ "យើង​សប្បាយ​ចិត្ត​ណាស់​ដែល Zlatan កំពុង​តែ​ជា​សះ​ស្បើយ​ពី​របួស ហើយ​យើង​ក៏​សប្បាយ​ចិត្ត​ទៅ​នឹង​មហិច្ឆតា​ និង​បទពិសោធន៍​របស់​គេ ដែល​ផ្ដល់​មក​ឲ្យ​ពួក​យើង។ បន្ទាប់​ពី​ការ​លេង​របស់​គេ​កាល​ពី​រដូវ​កាល​មុន គេ​សម​នឹង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​ពួក​យើង ហើយ​ពួក​យើង​នឹង​រង់​ចាំ​ដោយ​អំណត់​សម្រាប់​ការ​ត្រលប់​ពី​របួស​របស់​គេ"។ បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​ជឿ​ថា​គេ​នឹង​សំខាន់​សម្រាប់​យើង​ ក្នុង​ផ្នែក​ទី២​នៃ​រដូវ​កាល​នេះ"។   ចំណែក​ឯ​ Zlatan វិញ​មាន​ចំណាប់​អារម្មណ៍​ថា​ខ្លួន​ត្រលប់​មក​បញ្ចប់​អ្វី​ដែល​ខ្លួន​បាន​ចាប់​ផ្ដើម។ កីឡាករ​រូប​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​បន្ត​ខិតខំ​ប្រឹង​ប្រែង​ព្យាបាល​របួស​របស់​ខ្លួន​ដើម្បី​ត្រលប់​មក​លេង​ឲ្យ​ក្លឹប​វិញ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា​ខ្លួន​គ្មាន​បំណង​ចាក​ចេញ​ពី​ក្លឹប​ទេ​នា​រដូវ​កាល​នេះ ដោយ​និយាយ​ថា៖ "វា​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ ក៏​ដូច​ជា​ក្លឹប​ផង​ដែរ ដែល​បន្ត​ឲ្យ​ខ្ញុំ​នៅ​លេង​ឲ្យ​ក្លឹប​បន្ត​ទៀត"។
ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ក្លឹប​បិសាច​ក្រហម​បាន​ចំនួន ២៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៤៦​លើក កាល​ពី​រដូវ​កាល​មុន មុន​នឹង​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​កាល​ពី​ខែ​មេសា។ ក្លឹប​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ២០​សម័យ​មួយ​នេះ កាល​ពី​ខែ​មិថុនា មិន​បាន​ផ្ដល់​កុងត្រា​ថ្មី​ឲ្យ​កីឡាករ​រូប​នេះ​ឡើយ​ដោយ​យោង​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​របួស ប៉ុន្តែ​ដោយ​​ដំណើរ​ការ​ជា​សះ​ស្បើយ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ​អាច​ត្រលប់​មុន​ពេល​កំណត់ ជា​ហេតុ​ធ្វើ​ក្លឹប​សម្រេច​ផ្ដល់​កុង​ត្រា​ថ្មី​តែ​ម្ដង៕

ប្រភព៖ sabay
Share:

0 comments:

Post a Comment

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular