វេជ្ជបណ្ឌិតអាមេរិកដែលធ្លាប់បានស្លាប់ហើយរស់ឡើងវិញ និយាយថា ឋានសួគ៌គឺមានពិត

វេជ្ជបណ្ឌិត Gary Wood ដែលជាអ្នកធ្លាប់ត្រូវបានគេចាត់ទុកថា បានស្លាប់ ក្នុងរយៈពេល១ម៉ោង
បានរៀបរាប់អំពីការទៅដល់ឋានសួគ៌ និងជួបមិត្តម្នាក់របស់ខ្លួនដែលបានស្លាប់ ហើយក្រោយមក
គាត់ក៏បានត្រលប់មកកាន់ផែនដី។

កាលពីថ្ងៃទី ២៣ធ្នូ ឆ្នាំ ១៩៦៦ ខណៈនៅតាមដងផ្លូវនៅ Farmington រដ្ឋ New Mexico អាមេរិក
វេជ្ជបណ្ឌិត Gary Wood កាលណោះមានអាយុ ១៨ឆ្នាំ រួមជាមួយនឹងប្អូនស្រី Sue អាយុ ១៦ឆ្នាំ
បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ។
ករណីនេះ ធ្វើឱ្យ Gary Wood ត្រូវរបួសធ្ងន់ រហូតដល់ក្រុមគ្រូពេទ្យអះអាងថា គាត់បានស្លាប់។
ថ្វីបើរឿងនេះកើតឡើងកាលពី ៥០មុន ប៉ុន្តែ លោក Gary Wood នៅចាំយ៉ាងច្បាស់។
នៅក្នុងកម្មវិធី “នេះគឺជារឿងហួសនិស្ស័យ” លោក Gary Wood បានចែករំលែកអំពីរឿងពិតរបស់
ខ្លួនដែលមិនគួរឱ្យជឿ។ គាត់គឺជាមនុស្សដែលស្លាប់ហើយរស់ឡើងវិញ។
ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ លោក Gary Wood បានឆ្លងកាត់ការឈឺចាប់យ៉ាងខ្លាំង។ បន្ទាប់
មក គាត់មានអារម្មណ៍ថា ការឈឺចាប់នោះ បានរសាយបន្តិចម្ដងៗ នៅពេលគាត់ស្លាប់។ លោក
Gary Wood និយាយថា ខ្លួនហាក់ដូចបានឡើងដល់ឋានសួគ៌។
Gary Wood រៀបរាប់ថា “ការស្លាប់គឺដូចទៅនឹងអ្នកបន្សល់ទុកខោអាវ និងដាក់វានៅទីនោះ។ ខ្ញុំ
បានចាកចេញពីខ្លួនប្រាណ ហើយក្រោយមកត្រូវបានលើកឡើងពីក្បាលរថយន្ត ជីវភាពរស់នៅ
បានបញ្ចប់នៅចំពោះមុខ។ ក្រោយមក ខ្ញុំបានឃើញថា ខ្លួននៅលើពពកដ៏ធំមួយ ហើយនៅ
ចំពោះមុខខ្ញុំ គឺមានក្លោងទ្វារមានដ៏ធំ ដែលក្នុងគម្ពីរសាសនា គេហៅថា ឋានសួគ៌។ អំឡុងពេល
នេះ វាមានភាពស្ងប់ស្ងាត់ និងសុខសាន្ត”។
លោក Gary Wood ពេលនេះ មានអាយុ ៦៩ឆ្នាំ បន្តថា គាត់បានជួបទេវតាមួយអង្គ ឈរនៅ
ខាងមុខក្លោងទ្វារ។ ទេវតាអង្គនោះ មានសក់ពណ៌លឿងដ៏ស្អាត។ គាត់កាន់ដាវនៅក្នុងដៃ។
ទេវតាមួយអង្គទៀត បានយាងចេញពីក្លោងទ្វារ ពួកគេនិយាយគ្នា រួចក៏អនុញ្ញាតឱ្យ Gary Wood
ចូលក្នុងក្រុង។
ជាងនេះ លោកតា Gary Wood ក៏ប្រាប់ថា គាត់ក៏បានជួបមិត្តចាស់ម្នាក់កាលពីនៅរៀន ដែល
បានស្លាប់រួចហើយ។ មិត្តម្នាក់នេះ បាននាំគាត់ដើរលេងជុំវិញកន្លែងដែលគេហៅថា “ឋានសួគ៌”។



លោកតា Gary Wood ក៏បានឱ្យដឹងថា ក្នុងពេលនៅលើឋានសួគ៌ គាត់ក៏បានជួបព្រះ ហើយ
មនុស្សជាច្រើនដែលមានវត្តមាននៅក្នុងបន្ទប់របស់ព្រះ សួរគាត់ថា “ហេតុអ្វីបានជាអ្នកមាន
វត្តមាននៅទីនេះ?”។
លោកតារូបនេះ បន្តថា “បន្ទាប់ពីនោះ ខ្ញុំត្រូវបានគេបញ្ជូនត្រលប់មកកាន់ពិភពមនុស្ស ដើម្បី
និយាយប្រាប់អ្នករាល់គ្នាថា ឋានសួគ៌គឺមានពិត៕

ប្រភព៖ camnews
Share:

ការពិត ដ៏ហួសចិត្ត ពេលដឹងថា ហេតុអ្វី​​ពេល​​យប់​​គ្មាន​រុយ

រុយ ជាភ្នាក់ងារចម្លងមេរោគ។ សឹងតែគ្រប់ទីកន្លែង ឲ្យតែមានអាហារ ឬផ្លែឈើ តែងមានរុយមករោមជានិច្ច។ រឿងមួយដែលគួរឲ្យឆ្ងល់ គឺថាពេលយប់យើងមិនដែលឃើញរុយមករោមម្ហូប អាហារសោះ ហាក់ដូចជាបាត់ឈឹងមិនដឹងទៅណា។ មកពីហេតុអ្វី?
ចម្លើយគឺ រុយក៏ដូចមនុស្សដែរ វាត្រូវដេកនៅពេលយប់។


 ប្រភព៖ salarean.com





Share:

រដូវភ្លៀងសូមប្រយ័ត្ន…! បើឃើញសត្វដូចនេះនៅទីណាមួយ សូមជៀសឲ្យឆ្ងាយ ព្រោះវាអាច…

សូមជួយស៊ែរបន្តដាស់តឿនគ្នាផង ខែភ្លៀងសូមប្រយ័ត្ន!! បើឃើញសត្វដូចនេះនៅទីណាមួយ ចូរហៅកូនចៅជុំគ្នាបន្ទាន់! ព្រោះវាអាច…

បើសិនជាបងប្អូនទាំងអស់គ្នាបានឃើញសត្វមួយនេះចូរកុំប៉ះពាល់ឬទៅជិតវាអោយសោះ វាមិនមែនជាសត្វមានពិសនោះទេ តែវាអាចបង្ករជម្ងឺដល់ប្រជាពលរដ្ឋរបស់យើងបាន។






Share:

៥ចំណុច គួរយល់ដឹង! មុនពេលទទួលទានធូរេន ព្រោះមិនប្រយ័ត្ន អាចបណ្តាលឱ្យស្លាប់បាន!

សព្វថ្ងៃមានមនុស្សជាច្រើនដែលចូលចិត្តផ្លែធុរេន ប៉ុន្តែអ្នកមិនដែលដឹងនោះទេថា វាក៏អាចមានគ្រោះថ្នាក់ដល់ជីវិតផងដែរ ។

ដូច្នេះគួរអាន៥ចំណុចនេះសិនមុននឹងអ្នកសម្រេចចិត្តបរិភោគផ្លែធុរេន ៖

១. ផ្លែធូរេនជាអាហារដែលមានកាល់ឡូរីខ្ពស់ ព្រោះសាច់វា៤-៦គ្រាប់ ផ្តល់កាល់ឡូរីដល់ទៅ ៤០០ កាល់ឡូរី ស្មើនឹងភេសជ្ជៈដែលមានជាតិអាល់កុល ចំនួន២កំប៉ុង ឬបាយ ១ចានធំពេញ។ ដូច្នេះមុនបរិភោគគួរពិចារណាដោយប្រុងប្រយ័ត្ន ព្រោះវាអាចបណ្តាលឱ្យអ្នកឡើងទម្ងន់ជាងធម្មតាដោយមិនដឹងខ្លួន។

២. ធូរេនមួយផ្លែមានផ្ទុកជាតិស្ករខ្ពស់ ចំពោះអ្នកមានជម្ងឺទឹកនោមផ្អែម គួរតែចៀសវាង ព្រោះវាអាចធ្វើឱ្យជាតិស្ករ នៅក្នុងឈាមកាន់តែឡើងខ្ពស់ ងាយប្រឈមមុខនឹងការលើសឈាមគ្រប់ពេល ជួនកាលបើការពារមិនទាន់ អាចមានគ្រោះថ្នាក់ដល់ស្លាប់ផងក៏មាន។

៣. លើសពីនេះទៀត អ្នកដែលមានជម្ងឺទាក់ទងជាមួយនឹងសម្ពាធឈាមខ្ពស់ ជម្ងឺបេះដូង ​ និងជម្ងឺសរសៃឈាម  ជម្ងឺខ្លាញ់ក្នុងសរសៃឈាមគួរបរិភោគធូរេន ក្នុងបរិមាណតិចបំផុត។

៤. ធូរេនជាប្រភេទផ្លែឈើ ដែលមានធាតុក្តៅខ្លាំងណាស់ ប្រសិនបើទទួលទាន ជាមួយភេសជ្ជៈអាល់កុលណាមួយ មិនថាតែស្រាថ្នាំ ស្រាបៀរ ឬភេសជ្ជៈណាមួយ នោះកាន់តែបង្កគ្រោះថ្នាក់ដល់រាងកាយច្រើនឡើងៗ ព្រោះ កម្តៅនៅក្នុងរាងកាយ នឹងឡើងខ្ពស់ខ្លាំង រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតក៏អាចថាបាន។

៥. ដោយសារតែធុរេនជាផ្លែឈើដែលផ្តល់ថាមពលខ្ពស់ ដូច្នេះនៅពេលដែលអ្នក បរិភោគធុរេនរួច គួរចៀសវាងការទទួលទានអាហារ នៅខាងក្រៅផ្តេសផ្តាសផ្សេងៗទៀត ដូចជាប្រភេទអាហារចៀន អាហារចម្អិនជាមួយខ្ទិះដូង ម្ហូបអាហារដែលមានរសជាតិផ្អែមខ្លាំង ឬព្យាយាមកាត់បន្ថយចំណង់អាហារនៅខាងក្រៅ នានាជាបន្តបន្ទាប់ផង។ បើអាចត្រូវធ្វើលំហាត់ប្រាណបន្ថែម ដើម្បីជួយដុតថាមពល នៅក្នុងរាងកាយឱ្យមានដំណើរការល្អជាធម្មតា។

សរុបមកយើងមិនបានហាមឃាត់ ថាកុំបរិភោគផ្លែធូរេនទេ ប៉ុន្តែដើម្បីសុវត្ថិភាព សុខភាពទាំងអស់គ្នា មុនពេលបរិភោគវា គួរដឹងពីរបៀប និងផលប៉ះពាល់ផងដែរ។ ក្រៅពីនេះការហាត់ប្រាណ​​ ឱ្យបានទៀងទាត់ នឹងធ្វើឱ្យរាងកាយយើងមានសុវត្ថិភាព មួយរយភាគរយមិនសូវព្រួយបារម្ភ ពីបញ្ហាសុខភាពប៉ុន្មានទេ៕
Share:

ប្រវត្តិ និងអត្ថន័យនៃឈ្មោះខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។
ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤។
 ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ។
តើឈ្មោះរបស់ខេត្តត្បូងឃ្មុំនេះមានប្រវត្តិ និងអត្ថន័យយ៉ាងណាដែរ? ខាងក្រោមនេះគឺជាការលើកឡើងនានាដែលពាក់ព័ន្ទនឹងប្រវត្តរបស់ឈ្មោះ និងប្រវត្តសាស្រ្តសំខាន់ៗមួយចំនួនរបស់ខេត្តត្បូងឃ្មុំ។
ខេត្ត​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពី​មុន​ត្បូងឃ្មុំជា​ខេត្ត ឬ​ភូមិភាគ ដែល​បុរាណ​ហៅ​ថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជា​ច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចង​ចាំ​ត​ៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ក្នុង​ដំណាល​នោះ​បាន​ពោ​លត​ៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏​ដោយសារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សំបុក​។ ឃ្មុំ​នោះ​កាច​ខ្លាំង​ណាស់ ឲ្យ​តែ​មាន​អ្នកដំណើរ​ណា​ដើរ​តាម​ផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាងត្បូង​ឃ្មុំ (​ពីលើ​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធំក្លិន បើ​ពុំនោះ​ទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះ​មក​មនុស្ស​ក៏​ប្រាប់ត​ៗ​គ្នា ជាប់​ឈ្មោះ​ថា “​ត្បូងឃ្មុំ​” រហូត​ទល់​សព្វថ្ងៃ​។
បើ​យោង​តាម​ឯកសារ​ខ្លះ​ក៏​ចារ​ទុក​យ៉ាងនេះ​ដែរ សូ​ម្បី​តែ​កាលពី​សម័យស្រីសន្ធរក្នុង​ពេល​យាយ​ផា​ន់ កុហក​នាង​ទាវជា​កូនស្រីឲ្យ​មក​រៀប​ការ​ជាមួយម៉ឺន​ងួ​ន ក៏​ឧកញ៉ា​អជ៌ុនបាន​ចាត់​បរិវារ​ឲ្យ​បររទេះ​គោ រទេះក្របីដឹក​ភ័ស្តុភារ​ដង្ហែ​តាម​ផ្លូវ​ពី​ខាងត្បូង​ឃ្មុំ​ដែរ ហើយ​អ្នកចូលរួម​ក្នុង​ពិធី​រៀប​ការ​នោះ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​ដាក់​បញ្ចូល​ជា “​អ្នកងារ​” ដែល​អ្នក​សិក្សា​អក្សរសិល្ប៍​ខ្មែរ រឿង​ទុំ​ទាវ សុទ្ធតែ​បានដឹង​គ្រប់​គ្នា​។ ​ដោយឡែក​យោង​តាម​ឯកសារ​ខ្លះបាន​សរសេរ​ថាដើម​ឡើយ​នៅ​ទី​អារាម​ចាស់ ដែល​មា​នទី​តាំងនៅ​លើ​ទួល​មួយ​នោះ គ្មាន​ព្រះសង្ឃ​គង់​នៅទេគឺ​មាន​តែ​យាយជី​ក្រមុំ​ម្នាក់​ឈ្មោះ កែ រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្បែរ​វត្តមាន​ដើម​បេង​ដ៏​ធំ​មាន​ឃ្មុំ​១​សំបុកទំ​នៅ​លើ​មែក ហើយ​ឃ្មុំ​នេះ​កាច​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​ទេ​។ ដូនជី​នោះ​តែងតែ​ប្រាប់​អ្នកដំណើរ​ឲ្យ​ដើរ​ពី​ខាងត្បូង​ឃ្មុំ ដើម្បី​កុំ​ឲ្យ​ឃ្មុំ​ធុំក្លិន វា​មក​ទិច​មិន​ខាន​។ ពាក្យ​ថា “​ដើរ​ខាងត្បូង​ឃ្មុំ​” ក៏​ហៅ​យារ​ៗ​ក្លាយទៅជា “​ត្បូងឃ្មុំ​” វិញ​ពុំ​មែន​គុជឃ្មុំ ម្យ៉ាង​ដែល​គេ​ប្រើ​ធ្វើ​ត្បូងចិញ្ចៀន​នោះ​ទេ​។ ចំណេរ​តម​ក ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ ដុះ​រឹតរួត​ខ្លាំង ក៏​ងាប់​ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុក​មាន​ជំនឿ​ថា មាន​អ្នកតា​គង់​សណ្ឋិត​ដែល​អ្នកមាន​បណ្តា​ស័ក្តិដើរ​កាត់​មិន​បាន​ឡើយ​ច្បាស់ជា​ធ្លាក់បុណ្យ​ស័ក្តិ​។
ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ពី​បុរាណ​គ្រប់គ្រង​ដោយ​ស្តេចត្រាញ់ ស័ក្តិ​១០​ហ៊ូពាន់ មាន​គោរម្យ៍ងារ​ជា “​អ្នកឧកញ៉ា​អជ៌ូន​”​។ ស្តេចត្រាញ់ មាន​អំណាច អាច​កាប់សំលាប់​ជន​ណា​ក៏​បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្រ​បាន​ដកសិទ្ធិ​អំណាច​បន្តិច​ម្តង​ៗ​។ សព្វថ្ងៃ ក្រុង​សួង ក៏​ដូច​ផ្សារ​សួង ជា​អតីត​ដែនដី​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​២​ដើម កាល​គេ​ចាប់​ទុំ ទៅ​សំលាប់ និង​អតីត​ផ្ទះ​យាយ​ផា​ន់ ជា​តឹកតាង​ស្រាប់​៕


ប្រភព៖ khmer-press
Share:

ដំណឹងល្អ ៧​ ក្រសួងជ្រើសរើសមន្រ្តីក្របខ័ណ្ឌរដ្ឋក្នុងឆ្នាំ២០១៧ នេះ

ក្នុងឆ្នាំ ២០១៧ នេះក្រសួងចំនួន ៧ បានប្រកាសជ្រើសរើសមន្រ្តីដើម្បីចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋនៅតាមក្រសូួង និងមន្ទីរខេត្តនីមួយៗ ។ ដូច្នេះបេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារក្របខ័ណ្ឋរដ្ឋ ប្រញាប់រួសរាន់ទទួលៗពាក្យសុំប្រលង ទៅតាមក្រសួង ឬមន្ទីរនីមួយៗ ដូចខាងក្រោម៖

















សូមជួយស៊ែរតៗ គ្នាដើម្បីទទួលបានឱកាសបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋទាំងអស់គ្នា ៕
Share:

មើលច្រមុះ ដឹងពីនិស្ស័យមនុស្ស - តើមួយណាជារបស់អ្នក?

ច្រមុះស្រួច
អ្នកដែល​មាន​ច្រមុះ​រាង​ស្រួច ហើយ​តូច​ច្រើន​តែជា​មនុស្ស​មាន​ប្រាជ្ញា​​តាំង​ពី​កំណើត ទោះបី​ជាមាន​ឧបសគ្គ​អ្វីក៏អាច​ដោះស្រាយ​បានដែរ។
ច្រមុះធំ
មនុស្ស​ដែល​មាន​ច្រមុះធំ គេ​និយាយ​ថាជា​មនុស្ស​មាន​ជំនាញ​ជាអ្នក​ដឹកនាំ។ ច្រមុះ​បែបនេះ​ត្រូវបាន​គេ​អះអាង​ថា ជា​មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​រឹងមាំ ចេះ​ប្រមាណ​ខ្លួន, ធ្វើការ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ និង​មាន​សមត្ថភាព​ខ្លាំង​អាច​បញ្ជា​អ្នក​ដទៃ​បាន។
ច្រមុះ​ធាត់ (សាច់ច្រើន)
ខ្ទង់ច្រមុះ​មាន​លក្ខណៈ​តូច ប៉ុន្តែ​ប្រវែង​ច្រមុះ​ទាំងមូល​មាន​ប្រវែង​វែង ហើយ​ចុងច្រមុះ​វិញ​មាន​លក្ខណៈ​ខ្លីខុស​ពីធម្មតា (ចុងច្រមុះខ្លី)។ មនុស្ស​ដែល​មាន​ច្រមុះ​បែបនេះ​​ ជា​មនុស្ស​ដែល​ចេះ​គិត​រហ័ស ហើយ​ធ្វើការ​បាន​លឿន​រហ័ស។ មនុស្ស​មាន​ច្រមុះ​បែបនេះ ​មាន​ភាព​ឆ្លាត​វៃ​ណាស់ និង​ជា​មនុស្ស​ងាយ​នឹង​ប្រតិកម្មតប​វិញលឿនៗ។  ចំពោះ​រឿង​ស្នេហា​វិញ គឺចេះ​ព្រួយ​បារម្ភ និង​ស្មោះត្រង់​ជានិច្ច។
ច្រមុះខើច
ទម្រង់ច្រមុះ​ខើច​ប្រភេទ​នេះ​ត្រូវបាន​គេ​អះអាង​ថា ជា​មនុស្ស​មាន​សន្តាន​ចិត្តល្អ និង​ជា​មនុស្ស​សុទិដ្ឋិនិយម។ ជាមនុស្ស​ដែល​ចេះព្រួយ​បារម្ភ​ពីមនុស្ស​ក្នុង​គ្រួសារ និង​មិត្តភក្តិ។ មនុស្ស​មាន​ទម្រង់​ច្រមុះ​ប្រភេទ​នេះ​ជាមនុស្ស​ពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ និង​ស្រឡាញ់​ការ​ពិសោធន៍។ ពួកគេ​ជា​មនុស្ស​ចូល​ចិត្ត​ផ្សងព្រេង​នឹង​ការរួមភេទ ប៉ុន្តែ​ពួកគេ​អាចជា​មនុស្ស​ស្មោះត្រង់។
ច្រមុះកោង
មនុស្ស​ដែល​មាន​ច្រមុះ​កោង​ចុះ​បន្តិចដូច​ជាច្រមុះ​ឥន្ទ្រី ជា​ធម្មតា​ជា​មនុស្ស​ដែល​ចេះកែច្នៃ​ផ្លូវជីវិត​របស់​ខ្លួនឯង និង​មិន​ធ្វើតាម​អ្នក​ដទៃ​ឡើយ។ ពួកគេ​មិនចង់​បាន​ការ​ស្រុះស្រួល​ពី​អ្នកដទៃ និង​តែងតែ​ប្រឆាំង​ជានិច្ច។ មនុស្ស​បែប​នេះមិន​ចេះ​ខ្វាយ​ខ្វល់​ពីអ្នក​ដទៃ​និយាយ​អ្វីពី​ខ្លួន​គេឡើយ ហើយ​គេ​ជា​មនុស្ស​ដែល​ជឿជាក់​តែទៅ​លើ​ខ្លួនឯង។ ក្តីសុខ​បំផុត​សម្រាប់​ពួកគេ​គឺ នៅ​ពេល​ពួកគេ​ធ្វើការងារ​បាន​ជោគជ័យ៕

 ប្រភព៖ rosemag
Share:

ស្វានៅថៃ មួយក្បាលឡើងធាត់ដូចជ្រូកទៅហើយដោយសារ ....

ថៃ៖ សារព័ត៌មានបាងកក ខូខូណាត់ របស់ថៃ បានចុះផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ថា សត្វស្វាមួយក្បាល ដែលអ្នកស្រុកដាក់ឈ្មោះឲ្យថា “ពូជ្រូក” បានរស់នៅក្នុងជីវិតដ៏ស្ងប់ស្ងាត់ នៅក្បែរមាត់ទឹកក្នុងទីក្រុងបាងកក ប៉ុន្តែដោយសារសម្បូរចំណីពេក វាបានស៊ីឡើងធាត់ មានទម្ងន់ដល់ទៅ ១៥គីឡូក្រាមឯណោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្វាឈ្មោលមួយក្បាលនេះ រស់នៅក្នុងស្រុក Bang Khun Thian ទីក្រុងបាងកក ប្រទេសថៃ ហើយនៅក្នុងសប្តាហ៍នេះផ្ទាល់ វាកំពុងតែទទួលបានការយកចិត្តទុកដាក់ពីមន្រ្តីសត្វព្រៃ ដើម្បីពិនិត្យមើលសុខភាពថា ល្អ ឬអត់ បន្ទាប់មានសេចក្តីរាយការណ៍មួយ អំពីការធាត់ជ្រុលរបស់វា។
ក្រុមអ្នកអភិរក្សសត្វព្រៃ និងរុក្ខជាតិ ធ្វើការនៅឧទ្យានជាតិក្នុងប្រទេសថៃ ដែលទទួលបានសេចក្តីរាយការណ៍ខាងលើនោះ បានទៅរក និងចាប់ស្វាព្រៃមួយក្បាលនោះ បានយ៉ាងងាយស្រួលបំផុត។ ពួកគេងាយនឹងប្រទះឃើញស្វាមួយក្បាលនេះណាស់ ដោយវាស្ថិតនៅក្បែរនឹងផ្សារបណ្តែតទឹក ហើយពិតជាធាត់មែនទែន។


លោកស្រី Kanjana Nittaya មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋាន អភិរក្សសត្វព្រៃ និងរុក្ខជាតិ បានថ្លែងថា ក្រុមការងារបានចាក់ថ្នាំសន្លប់ទៅលើស្វានេះ ដូច្នេះពួកគេអាចយកវាទៅកាន់មជ្ឈមណ្ឌលជួយសង្គ្រោះសត្វព្រៃ Nakhon Nayok បាន ដើម្បីធ្វើការពិនិត្យសុខភាព។
លោកស្រីបានបន្តថា “មូលហេតុដែលបណ្តាលឲ្យវាធាត់ខ្លាំងបែបនេះ គឺបណ្តាមកពីមានមនុស្សម្នាជាច្រើនទៅលេងទីនោះ ហើយផ្តល់ចំណីឲ្យវា។ ហើយដោយសារតែមានចំណីច្រើនពេក វាប្រហែលជាដាក់គូទអង្គុយ ហើយស៊ីចំណីទាំងអស់នោះតែម្តងទៅ”។
ប្រភពព័ត៌មានបានបន្តថា សត្វស្វាប្រភេទ Macaque នេះ មានទម្ងន់ដល់ទៅ ១៥គីឡូក្រាម ដែលស្ទើរតែមានចំនួនទេ្វដង ទៅនឹងទម្ងន់ស្តង់ដាររបស់ស្វាប្រភេទនេះទៅហើយ ដែលជាធម្មតាមានទម្ងន់តែ ៨ទៅ១០គីឡូក្រាមប៉ុណ្ណោះ។
ស្វា Macaque ឈ្មោះ “ពូជ្រូក” នេះគឺជាសមាជិកដ៏សំខាន់នៃហ្វូងស្វាមួយក្រុមនេះ ហើយដោយសារតែវាជាស្វាមេគេ វាតែងតែជួយមើលថែទាំស្វាតូចៗ ហើយពេលខ្លះមនុស្សម្នាបានឃើញវាបង្រៀនកូនស្វាឲ្យចេះឡើងដើមឈើ និងហែលទឹកថែមទៀតផង។
កូនស្វាតូចៗមកតោងលេងជាមួយ “ពូជ្រូក”ណាស់ ដោយសារតែវាមានអាហារជាច្រើនលាក់នៅពីក្រោមពោះដ៏ធាត់របស់វា។ ស្វាមួយក្បាលនេះ មិនមានជំងឺអ្វីនោះទេ គ្រាន់តែវាចាស់ ហើយខ្ជិលធ្វើចលនាតែប៉ុណ្ណោះ បានជានៅអង្គយស៊ីបែបនេះ៕





ប្រភព៖ khmerload
Share:

ពណ៌របស់ស៊ុតក្រហម អាចបញ្ជាក់ពី ....

នៅពេលគោះបំបែកស៊ុតម្តងៗ អ្នកប្រាកដជាមិនដែលចាប់អារម្មណ៍អំពីពណ៌ របស់ស៊ុតក្រហមឡើយ។  ផ្នែកក្រហម របស់ស៊ុតខ្លះ មានពណ៌លឿង ខ្លះបែរជាមានពណ៌ទឹកក្រូច  ហើយអ្នកប្រហែលជាមិនដឹងទេថា ពណ៌របស់វាសុទ្ធតែអាចបញ្ជាក់ ពីគុណភាពរបស់ស៊ុតបាន។
ជាការពិតណាស់ ផ្នែកក្រហម នៃស៊ុត អាចមានពណ៌ខុសៗគ្នា អាស្រ័យលើប្រភព ព្រមទាំងកម្រិតសារធាតុចិញ្ចឹម របស់វាផ្ទាល់។
ផ្នែកក្រហម ដែលមានពណ៌ទឹកក្រូច ឬពណ៌កាន់តែដិតខ្លាំង គឺមានសារធាតុចិញ្ចឹមកាន់តែច្រើន។ មាន់ដែលចិញ្ចឹមតាមបែបធម្មជាតិ មិនត្រឹមតែស៊ីគ្រាប់ធញ្ញជាតិ និងពោតប៉ុណ្ណោះទេ វាថែមទាំងស៊ីសត្វល្អិត និងបន្លែ ថែមទៀត ហេតុនេះហើយ ពង (ស៊ុត) របស់វា គឺមានសុខភាពល្អ និងមានសារធាតុចិញ្ចឹមច្រើនជាងមាន់ដទៃ។
សម្រាប់ស៊ុត ដែលទិញនៅតាមផ្សារទំនើប ច្រើនតែជាស៊ុតមាន់ចិញ្ចឹមកសិកម្ម និងស៊ីតែចំណី ដែលគេកំណត់តែប៉ុណ្ណោះ។ ស៊ុតក្រហមមានពណ៌លឿងស្រាលនេះ មិនបង្កផលប៉ះពាល់អ្វី ដល់សុខភាពនោះទេ ប៉ុន្តែទន្ទឹមនឹងនោះដែរ អ្នកក៏មិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីវាដែរ។

គួរបញ្ជាក់ផងដែរថា ស៊ុតក្រហមដែលមានពណ៌ទឹកក្រូចដិត មានផ្ទុកវីតាមីន E វីតាមីន A និងអូមេហ្គា ៣ ច្រើនលើសលុប ដែលអាចជួយដល់ចរន្តឈាម ការពារអុកស៊ីតកម្ម ពង្រឹងក្រសែភ្នែក ពង្រឹងសុខភាពឆ្អឹង ជួយកាត់បន្ថយកូឡេស្តេរ៉ូល និងសម្ពាធឈាម បានយ៉ាងល្អប្រសើរ។ ជាពិសេស មិនដូចអ្វីដែលអ្នកធ្លាប់គិតនោះទេ ស៊ុតមាន់នេះ មានកូឡេស្តេរ៉ូល និងជាតិខ្លាញ់ ទាបជាងស៊ុតមាន់កសិកម្មឆ្ងាយណាស់៕

ប្រភព៖ khmerload
Share:

លោក ព្រាប សុវត្ថិ នឹងប៉ះគ្នា ជាមួយតារាចម្រៀង ថៃកាត់អាល្លឺម៉ង់ ក្នុងពេលឆាប់ៗនេះ...


ភ្នំពេញ៖ កំពូលតារាចម្រៀងកំពុងពេញនិយម លោក ព្រាប សុវត្ថិ នឹងចូលរួមក្នុងកម្មវិធី ប្រគំតន្រ្តី Ganzberg Golden Uber Concert នៅថ្ងៃទី២៣ កក្កដា ២០១៧ នៅកោះពេជ្រ រាជធានីភ្នំពេញ ដែលមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំអស្ចារ្យនេះ នឹងធ្វើឡើងដើម្បីអបអរស្រាបៀរ GANZBEG ឈ្នះមេដាយមាសស្រាបៀរពិភពលោកឆ្នាំ ២០១៧ ពីស្ថាប័ន monde selection នេះបើតាមសម្ដីអ្នកតំណាងខាងស្រាបៀរ GANZBEG បានលើកឡើង។


បន្ថែមពីនេះទៀត តារាចម្រៀងថៃកាត់អាល្លឺម៉ង់ កញ្ញា Jannine Weigel ដែលកំពុងមានប្រជាប្រិយភាព នៅក្នុងប្រទេសថៃ កម្ពុជា និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ ក៏នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំអស្ចារ្យមួយនេះដែរ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយ ដែលលោក ព្រាប សុវត្ថិ នឹងបង្ហាញខ្លួននៅលើឆាកតន្ត្រីរបស់ស្រាបៀរ GANZBEG ហើយនេះក៏ជាលើកទីមួយដែរ ដែលកំពូលតារាចម្រៀងរូបនេះ បានរួមគ្នាជាមួយតារាកូនកាត់ កញ្ញា Jannine Weigel ដើម្បីបង្កើតភាពរីករាយជូនប្រជាជនកម្ពុជា។



ដូច្នេះ កុំភ្លេចរងចាំទស្សនា កម្មវិធី ប្រគំតន្ត្រី Ganzberg Golden Uber Concert នៅថ្ងៃទី២៣ កក្កដា ២០១៧ នៅកោះពេជ្រ រាជធានីភ្នំពេញ ឬទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕

 
ប្រភព៖ khmerload

Share:

គន្លឹះ​ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ម្នាក់ ដែល​ពូកែ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បំផុត!!!




បញ្ហា​តែង​កើត​ឡើង​ជា​រឿយៗ មិន​ថា​នៅ​ក្នុង​សង្គម​គ្រួសារ ឬ​នៅ​កន្លែង​ធ្វើ​ការ​នោះ​ទេ។ ប្រការ​ដែល​សំខាន់ តើ​អ្នក​បាន​ដាក់​ចិត្ត ដាក់​កាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ឬ​ទេ? ឬ​ក៏​អ្នក​គ្រាន់​តែ​ឈរ​មើល និង​រងចាំ​ដើម្បី​ឲ្យ​បញ្ហា​នោះ វា​រំងាប់​ទៅ​វិញ​ដោយ​ឯកឯង?
មិន​ដូច្នេះ​ទេ!!! សម្រាប់​មនុស្ស​ឆ្លាត គឺ​ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា ទោះ​បី​បញ្ហា​ដែល​កើត​ឡើង​នោះ តូច ឬ​ធំ​ប៉ុណ្ណា​ក៏​ដោយ។ ថ្ងៃ​នេះ គេហទំព័រ​បែកធ្លាយ សូម​លើក​យក​គន្លឹះ​មួយ​ចំនួន ដើម្បី​ណែនាំ​ដល់​អ្នក​ទាំង​អស់​គ្នា ឲ្យ​ក្លាយ​ខ្លួន​ជា​មនុស្ស​ម្នាក់​ដែល​ពូកែ​ដោះ​ស្រាយ​បញ្ហា​បំផុត។ អ្នក​ត្រូវ ៖




១. កំណត់​អត្តសញ្ញាណ​របស់​បញ្ហា ឲ្យ​បាន​ច្បាស់ ៖
- តើ​បញ្ហា​នោះ គឺ​ជា​បញ្ហា​អ្វី​ឲ្យ​ប្រាកដ?
- តើ​វា​កើត​ឡើង​ដោយ​របៀប​ណា?
- សូម​ចាំ​ថា មនុស្ស​ផ្សេង​គ្នា អាច​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ទាក់​ទង​នឹង​បញ្ហា​នោះ។

២. យល់​ដឹង​អំពី​ផល​ប្រយោជន៍​របស់​អ្នក​រាល់​គ្នា ៖
- ជំហាន​បន្ទាប់​អ្នក​ត្រូវ​ដឹង​ថា តើ​វា​មាន​ប្រយោជន៍​អ្វី​សម្រាប់​អ្នក​ទាំង​ឡាយ ដែល​ស្ថិត​នៅ​ជុំ​វិញ​បញ្ហា​ទាំង​នោះ?
- តើ​ពួក​គេ​យល់​ស្រប​នឹង​ដំណោះស្រាយ​របស់​អ្នក​ឬទេ?
- ត្រូវ​ចាំ​ថា ការ​ដោះ​ស្រាយ​ដ៏​ល្អ​បំផុត គឺ​អាច​បំពេញ​ផល​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា។

៣. ដំណោះ​ស្រាយ ដែល​អាច​ធ្វើ​បាន ៖
- នេះ​គឺ​ជា​ពេល​វេលា​សម្រាប់​អ្នក ក្នុង​ការ​រិះរក​នូវ​គំនិត​មួយ​ចំនួន បន្ទាប់​មក​ច្នៃប្រឌិត​វា​ឲ្យ​ប្រសើរ​ឡើង
- បំបែក​គំនិត​ទាំង​នោះ​ទៅ​ជា​ផ្នែក​តូចៗ ហើយ​អនុវត្តន៍​ម្ដងមួយៗ។

៤. ជ្រើស​ជម្រើស​ដែល​ល្អ​ប្រសើរ​បំផុត ៖
- ត្រូវ​ជ្រើស​រើស​យក​ជម្រើស​ណា​មួយ​ដែល​ល្អ និង​មាន​តុល្យភាព​បំផុត ទើប​បញ្ហា​ដែល​បាន​ដោះស្រាយ​នោះ បាន​ធូរ​ស្រាល៕

ប្រភព៖ rosemag
Share:

ហេតុ​អ្វី​ឈុត​កូន​ក្រមុំ ភាគ​ច្រើន​មាន​ពណ៌​ស?

ប្រវត្តិ​នៃ​សម្លៀក​បំពាក់​ឈុត​កូន​ក្រមុំ​ពណ៌​ស​នេះ កើត​មាន​តាំង​ពី​ឆ្នាំ ១៨៤០ មក​ម៉្លេះ ដោយ​កាល​នោះ​ម្ចាស់​ក្សត្រី​ឃ្វីន​រឹកកូរីយ៉ា នៃ​ចក្រភព​អង់គ្លេស ​ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​ព្រះ​អង្គ​ម្ចាស់​អាល់បឺត ហើយ​ទ្រង់​បាន​ប្រើប្រាស់​ឈុត​កូន​ក្រមុំ​កាត់​ពី​កំណាត់​ទន់​ពណ៌​ស (​នេះ​ទ្រង់​បាន​លុប​បំបាត់​ច្បាប់​ដែល​ពី​ដើម​មក​បាន​កំណត់​ឲ្យ​ញាតិ​វង្ស​ស្លៀក​ពាក់​ឈុត​កូន​ក្រមុំ​ពណ៌​ខៀវ​តែ​ប៉ុណ្ណោះ)។


ព្រឹត្តិការណ៌​លើក​នេះ បាន​ក្លាយ​ទៅ​ជា​ពត៌មាន​ល្បីរន្ទី​ទូទាំង​ពិភពលោក បង្ហាញ​ពី​ឈុត​កូន​ក្រមុំ​ពណ៌​ស បរិសុទ្ធ​រៀប​ការ​នៅ​ក្នុង​ព្រះវិហារ​កាតូលិក​ដ៏​ស្រស់​ស្អាត​ប្រៀប​ដូច​ជា​ទេពធីតា​នៅក្នុង​ទេវនិទាន។ ក្រោយ​មក​ឈុត​មួយ​នេះ ក៏​ក្លាយ​ទៅ​ជា​វត្ថុ​ប៉ង​ប្រាថ្នា​របស់​បណ្ដា​កូន​ក្រមុំ​ទូទាំង​ពិភព​លោក។ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ស្ត្រី​ដែល​ចូល​ពិធី​រៀបការ​និយម​តុបតែង​ខ្លួន​ដោយ​ឈុត​ពណ៌​ស​នេះ​មក​ទល់​បច្ចុប្បន្ន៕
Share:

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular