​​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​មាន​​ផល​​ប៉ះ​​ពាល់​​​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរ​នឹក​ស្មាន​មិន​ដល់

ជា​រៀង​រាល់​ថ្ងៃ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ដោយ​​មិន​បាន​ដឹង​ពី​ភាព​ប្រឈម​មុខ​ទៅ​នឹង​​ផល​ប៉ះ​ពាល់​ជា​ច្រើន​​នៃ​សារ​ធាតុ​អាល់កុល​ និង​សា​ធាតុ​ញៀន​​ដែល​មាន​ក្នុង​ពួក​​វា​ទាំង​នោះ​ទេ។ នេះ​ជា​ការ​អះ​អាង​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យាល័យ​ម៉ារីលែន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​នេះ។


អត្រា​នៃ​មនុស្ស​ដែល​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​និង​ការ​គំ​រាម​គំ​ហែង​សុខ​ភាព​មាន​ការ​កើន​ឡើង​ស្រប​ពេល​ដែល​ចំនួន​អ្នក​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កាន់​តែ​កើន​ឡើង​ជា​ប្រ​ចាំ​ ។ អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​ឆ្នាំ​ ​2014​ ថា​ "​ការ​បង្កើន​ការ​ទទួល​ទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​សាធារណៈ​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ​"​

កាល​ពី​ដើម​ឆ្នាំ​នេះ​ក្មេង​អាយុ​ 16 ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ស្លាប់​ដោយ​សារ​តែ​បាន​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ហួស​កម្រិត។
 
ការ​សិក្សា​ថ្មី​មួយ​ដោយ​អ្នក​ស្រាវ​ជ្រាវ​នៅ​មជ្ឈ​មណ្ឌល​សុខភាព​វ័យក្មេង​និង​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ​ ​Maryland​ បាន​បង្ហាញ​ពី​ការ​រក​ឃើញ​អវិជ្ជមាន​មួយ​ទៀត​អំពី​ភេសជ្ជៈ​ដែល​កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ចំណោម​យុវវ័យ​។
អ្នក​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា​មិន​ត្រឹម​តែ​ភេសជ្ជៈ​មិន​ល្អ​ចំពោះ​សុខ​ភាព​របស់​អ្នក​នោះ​ទេ​ប៉ុន្តែ​មនុស្ស​វ័យ​ក្មេង​ដែល​ជា​អ្នក​ផឹក​ភេសជ្ជៈ​ទាំង​អស់​នោះ​ជា​ប្រចាំ​ គឺ​ឆាប់​ទទួល​យក​ការ​ផឹក​ស្រា​​និង​គ្រឿង​ញៀន​កាន់​តែ​ច្រើន​នៅ​ថ្ងៃខាងមុខ​​។ ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​កាសែត​ Drug and Alcohol Dependence

អ្នក​ស្រាវ​ជ្រាវ​បាន​ឃ្លាំ​មើល​និស្សិត​ចំនួន​ 1.100 នាក់​អស់​រយៈ​ពេល​បួន​ឆ្នាំ​និង​ការ​ប្រើ​ប្រាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​របស់​ពួក​គេ​ក្នុង​មួយ​ឆ្នាំ​ៗ​ ។ អ្នក​ចូល​រួម​ ​51,4 ភាគ​រយ​ជា​អ្នក​ប្រើ​ភេសជ្ជៈ​ប៉ូវ​កំលាំង​ញឹក​ញាប់​ហើយ​ 20,6 ភាគ​រយ​ជា​អ្នក​មិន​ផឹក​ភេសជ្ជៈ​គ្រប់​ប្រភេទ​។ 17,4 ភាគ​រយ​ជា​អ្នក​ផឹក​កម្រិត​មធ្យម​ខណៈ​ 10,4 ភាគ​រយ​បាន​ប្រើ​ប្រាស់​បរិមាណ​តិច​តួច​ដែល​ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ​នៃ​ការ​សិក្សា​។
ការ​សន្និដ្ឋាន​មួយ​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​គឺ​ថា​មនុស្ស​វ័យ​ក្មេង​ដែល​បាន​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ពេក​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ប៉ះ​ពាល់​ប្រព័ន្ធ​រំញោច​កណ្តាល និង​ប្រើសារធាតុ​ញៀន​ច្រើន​។ នេះ​អាច​បង្ហាញ​ថា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អាច​ត្រូវ​បាន​ព្យាបាល​ដូច​ជា​ថ្នាំ​ជក់​និង​គ្រឿង​ស្រវឹង​នា​ពេល​អនាគត​។

ការ​ស្រាវ​ជ្រាវ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​បញ្ហា​បេះដូង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ខ្ពស់​។ នេះ​បើ​យោង​តាម​ទស្សនា​វដ្តី​ Canadian Journal of Cardiology

ប្រភព៖ newsner.com
 កែសម្រួលដោយ៖ Chea Eric










Share:

0 comments:

Post a Comment

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular