បឹងទាំង១០ ដែលមានគ្រោះថ្នាក់ជាងគេបំផុត នៅលើផែនដី

បឹងគឺជាប្រភពទឹកមួយអាចផ្តល់ប្រយោជន៍ជាច្រើនដល់មនុស្ស  មិនថាសម្រាប់ប្រើប្រាស់ ឬរកត្រីសម្រាប់ហូបជាដើម -ល-។  ជាធម្មតាបឹងមានទឹកល្អ  និងមានភាពស្ងប់ស្ងាត់ណាស់ ព្រោះវាគ្មានផ្លូវទឹកសម្រាប់ចេញចូលនោះទេ  ប៉ុន្តែនៅលើសកលលោកនេះមានបឹងមួយចំនួន អាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ដល់អាយុជីវិតបានផងដែរ។
ខាងក្រោមនេះគឺជាបឹងដែលមានគ្រោះថ្នាក់ជាងគេនៅក្នុងពិភពលោក គិតចាប់ពីចំណាត់ថ្នាក់ទី១០ រហូតដល់ទី១៖

១០. បឹង Brosno (ប្រទេសរុស្ស៊ី)

អ្នកដែលរស់នៅក្នុងតំបន់នេះតែងតែបានឃើញសត្វចម្លែកម្យ៉ាងក្នុងបឹង Brosno។ អ្នកវិទ្យាសាស្ដ្របានព្យាយាមរកសត្វសម្លែកនោះ ប៉ុន្តែមិនបានទទួលលទ្ធផលអ្វីឡើយ។ ទឹកក្នុងបឹងនេះបានធ្វើឲ្យមនុស្សយល់ថា មានសត្វចម្លែករស់នៅផងដែរ។

៩. បឹង Hillier (ប្រទេសអូស្ត្រាលី)

ទឹកនៅក្នុងបឹង Hillier មានពណ៌ផ្កាឈូកពណ៌ដែលមើលទៅគួរឲ្យខ្លាចញញើតមែនទែន។អ្នកវិទ្យាសាស្ត្របានពន្យល់ថា ទឹកក្នុងបឹងនេះមានពណ៌ផ្កាឈូកគឺមកពីបាក់តេរី ឬក៏វីរុសដែលមាននៅក្នុងទឹកនោះ។

៨. បឹង Kawah Ijen (ប្រទេសឥណ្ឌូនេស៊ី)

បឹងមួយនេះគឺជាបឹងដែលមានជាតិអាស៊ីតច្រើនបំផុតនៅលើពិភពលោក។  ទឹកនៅក្នុងបឹងនេះមានពណ៌ខៀវបៃតងស្រាល  ហើយនៅបាតបឹងមានកម្ដៅដល់ទៅ ២០០អង្សាសេ  និងពោរពេញទៅដោយឧស្ម័នមេតានដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងទៀតផង។

៧. បឹង Gafsa (ប្រទេសទុយនេស៊ី)

វាគឺជាបឹងដែលចម្លែកបំផុតព្រោះវាបានផុសឡើងដោយឯងៗនៅកណ្តាលវាលខ្សាច់មួយ។  អ្នកវិទ្យាសាស្ដ្រជឿថា បឹងនេះបានលេចឡើងដោយសារការរញ្ជួយផែនដី។ ទឹកនៅក្នុងបឹងនេះមានសារាយដែលពុល និងវិទ្យុសកម្មទៀតផង។

៦. បឹងទឹកពុះ (សាធារណរដ្ឋដូមីនិក)

បឹងនេះមានទឹកដែលកំពុងពុះជាប្រចាំតែម្ដង។ ទឹកក្នុងបឹងនេះមានសីតុណ្ហភាព ៩២អង្សាសេ។  គេបានហាមឃាត់ដាច់ខាតមិនឲ្យធ្វើការហែលទឹកនៅក្នុងបឹងនេះព្រោះវាអាចធ្វើឲ្យអ្នកឆ្អិនទាំងរស់។  អ្នកវិទ្យាសាស្រ្តបានពន្យល់ថា បឹងនេះស្ថិតនៅក្នុងរណ្តៅភ្នំភ្លើងមួយដូច្នេះហើយបានជាវាមានការពុះឥតឈប់ឈរបែបនេះ។

៥. បឹង Nyos (ប្រទេសកាមេរ៉ូន)

នៅថ្ងៃទី២១ ខែសីហាឆ្នាំ ១៩៨៥ មានពពកមួយដែលពោរពេញទៅដោយឧស្ម័នបានលេចឡើងជុំវិញបឹង Nyos នេះ ដោយបានសម្លាប់មនុស្សសរុបចំនួន ១ ៧៤៦នាក់និងសត្វនៅម្ដុំនោះមួយចំនួនផងដែរ។  អ្នកវិទ្យាសាស្ដ្របាននិយាយថា ពពកនេះបានកើតឡើងដោយសារភ្នំភ្លើងនៅបាតសមុទ្រ ធ្វើឲ្យជាតិកាបូនឌីអុកស៊ីតបានចូលរួមជាមួយទឹក ដើម្បីបម្លែងខ្លួនទៅជាពពកដែលមានគ្រោះថ្នាក់នេះឡើង។

៤. បឹង Michigan (សហរដ្ឋអាមេរិក)

វាជាបឹងទេសភាពដែលទាក់ទាញយ៉ាងខ្លាំង។ ទឹកក្នុងបឹងនេះមានពណ៌ស្រស់ស្អាតនិងគ្មានសត្វចម្លែក ឬសារជាតិគ្រោះថ្នាក់អ្វីឡើយ។  ប៉ុន្តែអ្វីដែលធ្វើឲ្យបឹងនេះមានគ្រោះថ្នាក់ដោយសារទឹកនៅក្នុងបឹងនេះមានកម្លាំងយ៉ាងខ្លាំង ដែលអាចធ្វើឲ្យអ្នកហែលទឹករសាត់ទៅកាន់តែឆ្ងាយពីច្រាំង ហើយបឹងនេះក៏មានរលកធំៗប្រៀបដូចសមុទ្រអ៊ីចឹងផងដែរ។

៣. បឹងឆ្អឹងខ្មោច (ភ្នំហិម៉ាឡៃយ៉ា)

មានមនុស្សចំនួន ២០០នាក់បានស្លាប់ដោយអាថ៌កំបាំង។ សាកសព្ទាំងនោះត្រូវបានរកឃើញដោយកងទ័ពអង់គ្លេសក្នុងឆ្នាំ ១៩៤២។  ការហែលទឹកក្នុងបឹងនេះត្រូវបានហាមឃាត់ ព្រោះថាអាថ៌កំបាំងនៃការស្លាប់ដ៏ច្រើននោះ នៅមិនទាន់បានបកស្រាយនៅឡើយ។

២. បឹង Kivu (នៅចន្លោះសាធារណរដ្ឋកុងហ្គោនិងរ្វ៉ាន់ដា)

បឹង Kivu គឺជាបឹងមួយដែលមានគ្រោះថ្នាក់ខ្លាំងណាស់។ បើសិនជាមានការផ្ទុះភ្នំភ្លើង  ឬក៏រញ្ជួយផែនដីនឹងធ្វើឲ្យបឹងនេះផ្ទុះបាន  ព្រោះបឹងនេះមានជាតិកាបូនឌីអុកស៊ីតនិងបរិមាណម៉េតានយ៉ាងច្រើននៅក្នុងទឹក។

១. បឹង Natron (ប្រទេសតង់ហ្សានី)

បឹង Natron គឺជាបឹងដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ បឹងមានសារជាតិចម្លែកមួយដែលនឹងធ្វើឲ្យសត្វដែលស្លាប់ក្លាយទៅជារូបចម្លាក់ថ្មតែម្តង។ អ្នកវិទ្យាសាស្រ្តបានពន្យល់ថា បឹងនេះពោរពេញទៅដោយជាតិអ៊ីដ្រូសែននិងសារជាតិអាល់កាឡាំងដែលធ្វើឲ្យសាកសពសត្វដែលងាប់មិនរលួយឡើយ។

ប្រភព៖ khmerload
Share:

0 comments:

Post a Comment

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular