ស្វានៅថៃ មួយក្បាលឡើងធាត់ដូចជ្រូកទៅហើយដោយសារ ....

ថៃ៖ សារព័ត៌មានបាងកក ខូខូណាត់ របស់ថៃ បានចុះផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ថា សត្វស្វាមួយក្បាល ដែលអ្នកស្រុកដាក់ឈ្មោះឲ្យថា “ពូជ្រូក” បានរស់នៅក្នុងជីវិតដ៏ស្ងប់ស្ងាត់ នៅក្បែរមាត់ទឹកក្នុងទីក្រុងបាងកក ប៉ុន្តែដោយសារសម្បូរចំណីពេក វាបានស៊ីឡើងធាត់ មានទម្ងន់ដល់ទៅ ១៥គីឡូក្រាមឯណោះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្វាឈ្មោលមួយក្បាលនេះ រស់នៅក្នុងស្រុក Bang Khun Thian ទីក្រុងបាងកក ប្រទេសថៃ ហើយនៅក្នុងសប្តាហ៍នេះផ្ទាល់ វាកំពុងតែទទួលបានការយកចិត្តទុកដាក់ពីមន្រ្តីសត្វព្រៃ ដើម្បីពិនិត្យមើលសុខភាពថា ល្អ ឬអត់ បន្ទាប់មានសេចក្តីរាយការណ៍មួយ អំពីការធាត់ជ្រុលរបស់វា។
ក្រុមអ្នកអភិរក្សសត្វព្រៃ និងរុក្ខជាតិ ធ្វើការនៅឧទ្យានជាតិក្នុងប្រទេសថៃ ដែលទទួលបានសេចក្តីរាយការណ៍ខាងលើនោះ បានទៅរក និងចាប់ស្វាព្រៃមួយក្បាលនោះ បានយ៉ាងងាយស្រួលបំផុត។ ពួកគេងាយនឹងប្រទះឃើញស្វាមួយក្បាលនេះណាស់ ដោយវាស្ថិតនៅក្បែរនឹងផ្សារបណ្តែតទឹក ហើយពិតជាធាត់មែនទែន។


លោកស្រី Kanjana Nittaya មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋាន អភិរក្សសត្វព្រៃ និងរុក្ខជាតិ បានថ្លែងថា ក្រុមការងារបានចាក់ថ្នាំសន្លប់ទៅលើស្វានេះ ដូច្នេះពួកគេអាចយកវាទៅកាន់មជ្ឈមណ្ឌលជួយសង្គ្រោះសត្វព្រៃ Nakhon Nayok បាន ដើម្បីធ្វើការពិនិត្យសុខភាព។
លោកស្រីបានបន្តថា “មូលហេតុដែលបណ្តាលឲ្យវាធាត់ខ្លាំងបែបនេះ គឺបណ្តាមកពីមានមនុស្សម្នាជាច្រើនទៅលេងទីនោះ ហើយផ្តល់ចំណីឲ្យវា។ ហើយដោយសារតែមានចំណីច្រើនពេក វាប្រហែលជាដាក់គូទអង្គុយ ហើយស៊ីចំណីទាំងអស់នោះតែម្តងទៅ”។
ប្រភពព័ត៌មានបានបន្តថា សត្វស្វាប្រភេទ Macaque នេះ មានទម្ងន់ដល់ទៅ ១៥គីឡូក្រាម ដែលស្ទើរតែមានចំនួនទេ្វដង ទៅនឹងទម្ងន់ស្តង់ដាររបស់ស្វាប្រភេទនេះទៅហើយ ដែលជាធម្មតាមានទម្ងន់តែ ៨ទៅ១០គីឡូក្រាមប៉ុណ្ណោះ។
ស្វា Macaque ឈ្មោះ “ពូជ្រូក” នេះគឺជាសមាជិកដ៏សំខាន់នៃហ្វូងស្វាមួយក្រុមនេះ ហើយដោយសារតែវាជាស្វាមេគេ វាតែងតែជួយមើលថែទាំស្វាតូចៗ ហើយពេលខ្លះមនុស្សម្នាបានឃើញវាបង្រៀនកូនស្វាឲ្យចេះឡើងដើមឈើ និងហែលទឹកថែមទៀតផង។
កូនស្វាតូចៗមកតោងលេងជាមួយ “ពូជ្រូក”ណាស់ ដោយសារតែវាមានអាហារជាច្រើនលាក់នៅពីក្រោមពោះដ៏ធាត់របស់វា។ ស្វាមួយក្បាលនេះ មិនមានជំងឺអ្វីនោះទេ គ្រាន់តែវាចាស់ ហើយខ្ជិលធ្វើចលនាតែប៉ុណ្ណោះ បានជានៅអង្គយស៊ីបែបនេះ៕





ប្រភព៖ khmerload
Share:

0 comments:

Post a Comment

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular