ពិន័យបុគ្គលិកឲ្យផឹកទឹកបង្គន់ នៅតែព្រមផឹកទៀត

ចិន៖  រូបភាពនិងវីដេអូឃ្លីបបែកធ្លាយ របស់ក្រុមហ៊ុនចិនមួយ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារក្រុមហ៊ុនមួយនេះ បានដាក់ពិន័យបុគ្គលិករបស់ខ្លួន ឲ្យផឹកទឹកបង្គន់គួរឲ្យខ្ពើមរអើម។
បុគ្គលិកប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ បានអង្គុយដងទឹកក្នុងចានបង្គន់ រួចឈរសម្លឹងមើលអស់ប៉ុន្មាននាទី មុនពេលដាច់ចិត្តផឹក។

 រីឯនារីជាបុគ្គលិកម្នាក់ទៀត ក៏បានឈរសម្លឹងមើលទឹករបស់នាង ទាំងស្ទាក់ស្ទើរក្នុងចិត្តដូចគ្នា មុនពេលដែលនាងសម្រេចចិត្តផឹកទឹកបង្គន់នោះ។
យោងតាមប្រភពសារព័ត៌មាន Beijing News បានរាយការណ៍ថា បុគ្គលិកដែលរងការទទួលពិន័យខាងលើ  គឺបម្រើការនៅហាងស្ទូឌីយោថតរូបមួយកន្លែង ស្ថិតក្នុងទីក្រុង Guang’an ខេត្តស៊ីឈួន ប្រទេសចិន។ មូលហេតុដោយសារបុគ្គលិកខាងលើ  ខ្វះការយកចិត្តទុកដាក់លើការងាររបស់ពួកគេ  និងមិនបំពេញការងារឲ្យបានពេញលេញ តាមគោលការណ៍ក្រុមហ៊ុនចង់បាន  ហើយបើមិនធ្វើតាមការដាក់ពិន័យយ៉ាងដូច្នេះទេ ពួកគេនឹងត្រូវបណ្តេញចេញពីការងារ។

បុគ្គលិកស្រីម្នាក់ក្នុងចំណោមបុគ្គលិកផ្សេងទៀត  ត្រូវបានរងពិន័យទាំងអស់ បាននិយាយថា នាងមានអាការរាគរូសយ៉ាងខ្លាំង បន្ទាប់ពីបានផឹកទឹកបង្គន់នោះរួច ហើយថែមទាំងលេបបាយមិនចូលទៀតផង។
ដំបូងឡើយវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយដោយខាងបុគ្គលិកក្រុមហ៊ុន ចូលទៅក្នុងបណ្តាញសង្គម WeChat របស់ចិន សម្រាប់តែក្នុងក្រុម (Group) របស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកស្រាប់តែត្រូវបានបែកធ្លាយ បង្ហោះចែកចាយពាសពេញបណ្តាញសង្គមទាំងមូល បង្កឲ្យមានការភ្ញាក់ផ្អើល និងរិះគន់តែម្តង។
អ្នកគ្រប់គ្រងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ នៅខាងក្រុមហ៊ុនស្ទូឌីយ៉ូថតរូបខាងលើនោះ បានចេញមុខអះអាងថា វីដេអូឃ្លីបនេះមិនត្រូវបានថតឡើងនៅក្នុងក្រុមហ៊ុនរបស់លោកទេ។  ប៉ុន្តែផ្ទុយទៅវិញវាគ្រាន់តែជាការថតបង្ហោះបែបលេងសើចមួយ ចូលទៅក្នុងក្រុម (Group) ការងាររបស់ពួកគេលើបណ្តាញសង្គម ដើម្បីជាផ្នែកមួយដាស់ស្មារតី  និងជួយជំរុញលើកទឹកចិត្តដល់បុគ្គលិក ឲ្យខិតខំធ្វើការងាររបស់ពួកគេតែប៉ុណ្ណោះ។


ទោះបីជាយ៉ាងណា ទាក់ទងទៅនឹងករណីខាងលើនេះដែរ បច្ចុប្បន្នខាងសមត្ថកិច្ចជំនាញ កំពុងធ្វើការស៊ើបអង្កេតរកការពិតបន្ថែម ខណៈអ្នកដែលបានថតបង្ហោះចែកចាយនូវវីដេអូឃ្លីបនេះ ក៏ត្រូវបានប៉ូលិសក្នុងតំបន់ ចុះធ្វើការឃាត់ខ្លួន និងឃុំខ្លួនទុករយៈពេល៤ថ្ងៃផងដែរ៕

ប្រភព៖ khmerload
Share:

0 comments:

Post a Comment

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular