ក្តីស្រលាញ់មានភាពស្រស់ស្អាតខ្លាំងណាស់
ប៉ុន្តែមានមនុស្សជាច្រើនបែរជាបាត់បង់មនុស្សដែលខ្លួនស្រលាញ់បំផុត
ព្រោះតែការស្រលាញ់មួយនោះទៅវិញ។ មនុស្សស្រីគឺជាភេទមួយដែលអាចនិយាយបានថា
ងាយនឹងយល់ ឬអាចនឹងពិបាកយល់។ ពិបាកនឹងយល់ចិត្ត
ដោយសារតែមានការប្រែប្រួលមិនទៀងទាត់ ត្រូវការភាពផ្អែមល្ហែម
ត្រូវការការយល់ចិត្ត ការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន
ជាពិសេសពីមនុស្សជាទីស្រលាញ់។ ហើយដោយការស្រលាញ់ដែលយល់ពីខ្លួនឯង
តែមិនយល់ពីអ្នកដទៃនេះហើយធ្វើឱ្យស្នេហាត្រូវដើរដល់ផ្លូវទាល់ដោយមិនដឹងខ្លួន។
ប៉ុន្តែមនុស្សស្រីជាមនុស្ស ដែលស្រលាញ់ស្មោះ
និងមានភាពស្មោះត្រង់បំផុតជាមួយមនុស្ស ដែលខ្លួន ស្រលាញ់
ជាពិសេសងាយនឹងទទួលរងការឈឺចាប់បំផុត។
នាងជាអ្នកនាងដែលមានអ្វីគ្រប់យ៉ាង អ្វីដែលនាងចង់បានត្រូវតែបាន
មិនអាចមានអ្នកណាម្នាក់អាចមកជំទាស់បំណងរបស់នាងបានទេ ។ មិនថាជា មិត្តភាព
មិនលើកលែងទាំងសេចក្តីស្នេហា។ នាងតែងយល់ថាលុយមាន អំណាច
លុយអាចទិញអ្វីៗគ្រប់បែបយ៉ាង មិនថាជាមនុស្សប្រុសដែលនាងស្រលាញ់។
តែគេមិនដែលចាប់អារម្មណ៍មនុស្សស្រីដែលស្អាតឆ្លាត ល្អគួរឱ្យស្រលាញ់
ដូចជានាងសោះ ទាំងទ្រព្យសម្បត្តិក៏មាន
គ្រួសារក៏មានកិត្តិយសក្នុងសង្គមថ្លៃថ្នូរ ។
គេបែរក្លាយជាមនុស្សប្រុសដែលលេងប្ញកពាជាមួយនាង។
ទីបំផុតនាងនៅតែអាចយកគេមកបានដោយអំណាចទឹកប្រាក់។
មិនថាហេតុផលអ្វីក៏ដោយចុងក្រោយគេនៅតែត្រូវរៀបការជាមួយនាង។មនុស្សដែលធ្លាប់តែលេងប្ញកពា
ពេលនេះបានក្លាយជាមនុស្សប្រុសដែលនៅក្រោមការបញ្ជារបស់នាង។
មែនហើយលុយគឺបែបនេះអាចទិញបានគ្រប់យ៉ាង។
គេក្លាយជាមនុស្សប្រុសមិនសូវចេះនិយាយស្តី ទោះនាងបញ្ជា នាងនិយាយអី
គេគ្រាន់តែងក់ក្បាលតបទទួលតែប៉ុណ្ណោះ។ នាងសប្បាយនឹងជ័យជំនះ
ប៉ុន្តែការពិតវាមិនមែនគ្រាន់តែរឿងឈ្នះចាញ់តែម្យ៉ាងនោះទេ
ព្រោះតែនាងស្រលាញ់គេ។ នាងក៏ដឹងខ្លួនថា ទំនើង សម្តីអាក្រក់ដាក់គេ
តែគេក៏តោះតើយដាក់នាងដែរ។ គេគួរតែសម្របខ្លួននឹងនាង ចេះលួងលោម ចេះទ្រនាងខ្លះ
តែមើលគេចុះគេជិតក្លាយជាគល់ឈើមែនទេដឹង? ក្រោយមកនាងបានស៊ើបដឹងថា
គេធ្លាប់មានមិត្តស្រីកាលនៅរៀន ហើយក៏មានតែម្នាក់ហ្នឹងគត់មិនដែលគេទាក់ទង។
អារម្មណ៍ខឹងនិងប្រចណ្ឌធ្វើឱ្យនាងតាំងចិត្តថាត្រូវតែកំចាត់មនុស្សស្រីម្នាក់នោះចេញ។
ពេលគេដឹងគេខឹងយ៉ាងខ្លាំង
តែនាងបែរជាមិនធ្វើការបកស្រាយអ្វីទាំងអស់ក្រៅពីជំនះឈ្លោះយកខុសត្រូវជាមួយគេ។
បែបនេះហើយមនុស្សប្រុសជាទីស្រលាញ់ក៏បានចាកចេញពីនាងទាំងយប់អធ្រាត។ នាងយំ
នាងសោកស្តាយ អ្វីដែលខ្លួនឯងធ្វើ តែនាងនៅតែប្រកាន់ចរិតមានះមិនទូរស័ព្ទ
មិនទៅតាមទេ។
ភាពមានះនេះហើយបានធ្វើឱ្យនាងបាត់បង់មនុស្សប្រុសជាទីស្រលាញ់ជារៀងរហូត។
គេបានទទួលគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត។
នាងបានត្រឹមតែស្រែកយំជំនួសរឿងរ៉ាវទាំងឡាយ។
ថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកគេ
ហើយក៏ជាថ្ងៃដែលនាងត្រូវយំដល់រីងខ្លួនព្រោះតែបាត់បង់មនុស្សសំខាន់ដែរ។
នាងបានរៀបចំបន្ទប់ កន្លែងគេង
និងខោអាវរបស់គេស្រាប់តែប្រទះសៀវភៅមួយក្បាលដែលមានកំណត់ហេតុកន្លងមក។
នាងទ្រហោយំ
និងសោកស្តាយដែលមិនដែលដឹងពីចិត្តរបស់គេ។ការពិតចិត្តគេស្រលាញ់តែនាង
ការពិតគេមានគំរោងនាំនាង ទៅឆ្លងខួបអាពាហ៍ពិពាហ៍នៅកន្លែងរ៉ូមែនទិក
សារភាពក្តីស្រលាញ់ចំពោះនាង និងសុំនាងបើកចិត្តចំពោះគ្នាជាលើកដំបូង។
ក្នុងសៀវភៅមានទាំងទីកន្លែង ម៉ោង និងអាហារដែលបានកក់ទុក។
នាងជូតទឹកភ្នែកទាំងញញឹម។ អ្វីៗដើរតាមគំរោងរបស់គេ មិនថាផ្កា នំខេក
អាហារដែលនាងចូលចិត្ត ប៉ុន្តែអ្វីដែលធ្វើឱ្យ
នាងសោកស្តាយនោះគឺគ្មានវត្តមានគេទៀតឡើយ។ នាងអង្គុយចុះទាំងញញឹមលាយទឹកភ្នែក។
បើមានឱកាសនាងនឹងមិនធ្វើបែបនេះទេ បើមានឱកាសនាង នឹងធ្វើល្អដាក់គេឱ្យបានច្រើន
បើមានឱកាសនាងនឹងឱបគេហើយប្រាប់គេថា នាងស្រលាញ់គេ
ហើយគេជាមនុស្សសំខាន់បំផុតសម្រាប់នាង
ហើយបើមានឱកាសនាងនឹងមិនឱ្យរឿងថ្ងៃនេះកើតឡើងជារៀងរហូត។ សុំទោស
បានត្រឹមតែសុំទោស តែធាតុពិតគេទៅហើយ គេទៅបាត់ហើយ និងជារៀងរហូត៕
Hom »
» ភាពមានះធ្វើឱ្យបាត់បង់មនុស្សជាទីស្រលាញ់ជារៀងរហូត
ភាពមានះធ្វើឱ្យបាត់បង់មនុស្សជាទីស្រលាញ់ជារៀងរហូត
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment