ប្រជាជនឥណ្ឌាបានបញ្ជូនសាច់ញាតិចាស់ៗ ឲ្យទៅជាចំនីសត្វខ្លា ដើម្បីទទួលសំនងពីរដ្ឋាភិបាល

ឥណ្ឌា៖ នៅថ្ងៃទី ៥ ខែកក្កដា កន្លងទៅនេះ គេហទំព័ររបស់ ABSOLUTE CENTER បានរាយការណ៍ថា អ្នកភូមិក្រីក្រនៅក្នុងភូមិមួយដែលមានទីតាំងស្ថិតនៅតំបន់ Pilibhit នៅខេត្ត Uttar Pradesh ប្រទេសឥណ្ឌា ដែលជាតំបន់សម្បូរសត្វខ្លា បានបញ្ជូនសាច់ញាតិចាស់ៗ នៅក្នុងព្រៃជាចំនីខ្លា ដើម្បីទទួលសំណងពីរដ្ឋាភិបាល។ រឿងនេះត្រូវបានបង្ហាញដោយបុគ្គលិកនៃការិយាល័យគ្រប់គ្រងសត្វព្រៃឧក្រិដ្ឋកម្មនៅរដ្ឋ Utra Pradesh បន្ទាប់ពីការស៊ើបអង្កេតមានករណីស្លាប់អ្នកភូមិជាច្រើន។

រូបតំនាង
សម្រាប់សត្វខ្លាទាំងនោះ ត្រូវបានគេអនុញ្ញាតលែងឱ្យរស់នៅមានសេរីភាព ដូច្នេះបើអ្នកភូមិចូលទៅតំបន់នោះ ពួកគេអាចនឹងមានគ្រោះថ្នាក់ ហើយរដ្ឋាភិបាលនឹងមិនទទួលខុសត្រូវឡើយ។ តែបើមានសត្វខ្លាចេញពីព្រំប្រទល់នោះមកខាំគេឯង នោះរដ្ឋនឹងធ្វើការចេញជាសំនងទៅពួកគេ។ ដោយសារសង្កេតឃើញមានភាពមិនប្រក្រតីក្នុងការស្លាប់នេះ ទើបគេសម្រេចចិត្តស៊ើប ហើយក៏បានដឹងថា​ អ្នកភូមិនៅតំបន់នេះបានបញ្ជូនសាច់ញាតិចាស់ជរាឱ្យទៅជាចំនីសត្វខ្លា ដើម្បីទាមទារសំណងពីរដ្ឋ។ ប៉ុន្តែអ្វីដែលកាន់តែហួសចិត្តនោះគឺថា បន្ទាប់ពីការពិតត្រូវលាតត្រដាង អ្នកភូមិទាំងអស់មិនបានបដិសេធនោះទេ ថែនទាំងទទួលស្គាល់ថា វាំជាមធ្យោបាយតែមួយគត់ក្នុងការគេចចេញពីភាពក្រីក្រ។ ខណៈពេលដែលការិយាល័យគ្រប់គ្រងឧក្រិដ្ឋកម្មព្រៃឈើរបស់រដ្ឋ មានការភ្ញាក់ផ្អើលចំពោះលទ្ធផលនៃការស៊ើបអង្កេតនិងរបាយការណ៍ដែលទទួលបានពីអ្នកភូមិ មុននឹងបញ្ជូនបញ្ហាទៅទីភ្នាក់ងារអភិរក្សសត្វខ្លាថ្នាក់ជាតិសម្រាប់ដោះស្រាយ៕
រូបតំនាង


ប្រភព៖ khmer-note
Share:

0 comments:

Post a Comment

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular