Luis Suárez បានរម្លឹកពីក្លឹបចាស់ក្នុងកិច្ចសម្ភាសន៍ថា ខ្លួនមិនដែលស្រមៃថានឹងអាចលេងឲ្យក្លឹបដូចជា Liverpool នោះទេកាលពីមុន។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំដែលធ្លាប់លេងនៅ Premier League ជាង៤ឆ្នាំបាននិយាយថា កាលពីខ្លួននៅក្មេង Liverpool គឺជាក្លឹបដ៏ធំបំផុតមួយនៅអឺរ៉ុប និងនៅ Champions League ហើយនៅពេលដែលក្លឹបនេះចាប់អារម្មណ៍លើរូបគេ Suarez មិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឡើយ។
“ពេលដឹងថាក្លឹបចាប់អារម្មណ៍ ខ្ញុំមិនបង្អង់យូរក្នុងការសម្រេចចិត្តឡើយ ព្រោះវាជាក្ដីស្រមៃសម្រាប់កីឡាករគ្រប់រូប"។ តារាឆ្នើមសញ្ជាតិអ៊ុយរុយហ្គាយនិយាយដូច្នេះ។ Suárez ផ្ទេរពី Liverpool ទៅ Barcelona នៅឆ្នាំ២០១៤ ហើយលេងនៅទីនោះរហូតដល់បច្ចុប្បន្នស៊ុតបញ្ចូលទីបានជាង១០០គ្រាប់៕
ប្រភព៖ sabay
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

0 comments:
Post a Comment