ពិនិត្យមើល​បាតដៃ បើមាន​ខ្សែបន្ទាត់មួយនេះ អ្នកពិតជា​មនុស្សសំណាង​ណាស់!

គេ​ជឿជាក់​ថា មនុស្ស​ដែល​មាន​ខ្សែ​បន្ទាត់​បែប​នេះ​នៅ​លើ​បាតដៃ គឺ​មាន​ទេវតា​តាម​មើល​ថែរក្សា។ មិនតែប៉ុណ្ណោះ ពួកគេ​អាច​ឆ្លងកាត់​ឧបសគ្គ​យ៉ាង​ងាយស្រួល និង​មាន​សំណាង​ទាំង​នៅ​ក្នុង​រឿង​ស្នេហា និង​ជីវិត​រស់នៅ​ទៀត​ផង។


ជាមួយ​គ្នា​នេះ​ដែរ គេ​មាន​ជំនឿ​ថា នៅ​ពេល​មនុស្ស​ដែល​មាន​ខ្សែ​បន្ទាត់​ទេវតា​នៅ​លើ​បាតដៃ ជួប​ការ​លំបាក គ្រោះថ្នាក់ ឬ មាន​ហេតុការណ៍​អ្វី​មួយ​កើត​ឡើង​ចំពោះ​ពួកគេ ពេលនោះ​នឹង​មាន​ទេវតា​តាម​ជួយថែរក្សា ដើម្បី​ឲ្យ​គេ​ជៀស​ផុស​ពី​ស្ថានភាព​ទាំង​នោះ។ មិន​តែ​ប៉ុណ្ណោះ​ពួកគេ​តែងតែ​អាច​គ្រប់គ្រង​ស្ថានភាព ដើម្បី​ជៀស​ផុស​ពី​ទុក្ខ និង​គ្រោះថ្នាក់ ហើយ​ជំនួស​មក​វិញ​នូវ​ភាព​រីករាយ សុភមង្គល សន្តិភាព និង សុខុមាលភាព។

ទោះ​ជា​យ៉ាង​ណា មិនមែន​មនុស្ស​គ្រប់គ្នា សុទ្ធ​តែ​មាន​ខ្សែ​បន្ទាត់​បែប​នេះ​នៅ​លើ​បាត​ដៃ​នោះ​ទេ។ ខ្សែ​បន្ទាត់​នេះ ត្រូវ​បាន​គេ​ហៅ​ថា «Guardian Angel Line» ដែល​វា​រត់​ស្រប​ទៅ​នឹង ខ្សែ​បន្ទាត់​ជីវិត «Lifeline» នៅ​លើ​បាត​ដៃ​ខាង​ឆ្វេង៕

ប្រភព៖ rosemag.net
Share:

0 comments:

Post a Comment

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular