ធ្លាប់​ឆ្ងល់​អត់! ហេតុអ្វី​បានជា​អ្នក​ក្រញ៉ែង​ខ្លួន​ក្រោយ​ពេល​នោម​រួច???

គ្មាន​អ្វី​ស្រួលខ្លួន​ជាង​ពេល​បាន​ចូល​បន្ទប់ទឹក ពេល​អ្នក​ឈឺនោម​ខ្លាំង​នោះ​ទេ។ ស្រមៃ​ថា​អ្នក​ខំ​ទប់នោម ព្រោះ​បង្គន់​ជាប់​រវល់ ហើយ​ទីបំផុត​អ្នក​បាន​ចូល វា​ពិតជា​អារម្មណ៍​សប្បាយចិត្ត​បំផុត។
ប៉ុន្តែ​តើ​អ្នក​ធ្លាប់​សម្គាល់​មើល​ទេ​ថា ជួនកាល​អ្នក​ក្រញ៉ែងខ្លួន​បន្ទាប់ពី​នោម​រួច? អ្វី​ទៅ​ជា​មូលហេតុ​នៅ​ពីក្រោយ​ខ្នង​នៃ​រឿង​មួយ​នេះ? ខាងក្រោម​នេះ​នឹង​លាតត្រដាង៖
ហេតុការណ៍​នេះ​ភាគច្រើន​កើតឡើង​ចំពោះ​ប្រុសៗ ស្រីៗ​កម្រនឹង​កើតរឿង​បែបនេះ​ឡើង​ណាស់។ ហេតុផល​មួយ​គឺ​ថា វា​បណ្តាល​មកពី​សីតុណ្ហភាព​ក្នុង​ខ្លួន​អ្នក​ចុះ​កម្តៅ។ ព្រោះ​ទឹកនោម​ក្តៅៗ​ត្រូវបាន​បញ្ចេញ​ពី​ប្លោកនោម ហើយ​ប្លោកនោម​នេះ​ជា​សរីរាង្គ​ដ៏សំខាន់​របស់​រាងកាយ។ អ្នក​ក្រញ៉ែង​ញ័រ​ខ្លួន​ព្រោះតែ​កម្តៅ​ក្នុង​រាងកាយ​ធ្លាក់ចុះ។ រំញ័រ​ខ្លួន​នេះ​ជា​ការឆ្លើយតប​របស់​រាងកាយ​ពេល​សីតុណ្ហភាព​ក្នុង​ខ្លួន​ធ្លាក់ចុះ។
 វា​អាច​ជា​ប្រតិកម្ម​ចលនា​រហ័ស​របស់​ជង្គង់។ វា​បណ្តាល​មកពី​អ្នក​មិន​បាន​គ្រប់គ្រង​លើ​វា ដូចជា​ពេល​យើង​បិទភ្នែក​នៅពេល​ក្រដាស​ដែរ។ វា​កើតឡើង​ពី​ប្រព័ន្ធ​សរសៃប្រសាទ​ស្វយ័ត។
 ជាក់ស្តែង​ពេល​យើង​នោម យើង​ត្រូវ​ស្រាត​ខោក្នុង​ចេញ។ នេះ​មាន​ន័យថា​យើង​កំពុងតែ​លាតត្រដាង​តំបន់ឯកជន​របស់​ខ្លួនឯង។ ពេល​តំបន់​ក្តៅៗ​លើ​ខ្លួនប្រាណ​អ្នក​ត្រូវនឹង​ខ្យល់​ត្រជាក់ ប្រតិកម្ម​ក្រញ៉ែងខ្លួន ឬ​ព្រឺសម្បុរ​នឹង​កើតឡើង៕

ប្រភព៖ khmerpropey
Share:

0 comments:

Post a Comment

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular