១៩៣៨ គឺជាកម្រងរឿងប្រលោមលោកខ្មែរ ដែលត្រូវបានសរសេរតាំងតែពីឆ្នាំ ១៩៣៨ មកម្ល៉េះ ដោយអ្នកនិពន្ធ រីម គីន
។ រហូតដល់ឆ្នាំ ១៩៤២ ទើបត្រូវបានបោះពុម្ពផ្សាយ
ឯការបោះពុម្ពនោះទៀតសោត គឺនៅឯព្រៃនគរ ក្រុង ច្រឺឡឺង
ប្រទេសវៀតណាមឯណោះ
ពីព្រោះនៅក្នុងប្រទេសយើងមិនមានរោងពុម្ពច្រើនល្មមគ្រប់គ្រាន់សម្រាប់ការបម្រើការបោះពុម្ពនេះឡើយ
នាគ្រាកាលសម័យនោះ ។
ជាប្រលោមលោកដែលក់ដាច់ខ្លាំងណាស់ក្នុងសម័យនោះ
ក្រោយមកក៏ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ជាតិ
(បឋមភូមិ) ។ សូផាត ដែលជាកុមារកំព្រាបានរស់រៀនសូត្រ
និងធំដឹងក្តី ដោយការជួយទំនុកបម្រុងពីអ្នកស្រុក និងព្រះសង្ឃ ។
បន្ទាប់ពីនាងសូយា ដែលត្រូវជាម្តាយបានលាចាកលោកនេះទៅ ។
ដំណើរផ្សងព្រេងរបស់សូផាតមកកាន់ទីក្រុងភ្នំពេញ
បង្កើតបានជារឿងនេះឡើង ។
តើមានអ្វីកើតឡើងខ្លះចំពោះដំណើរជីវិតរបស់ ’សូផាត” ។
សូមអញ្ជើញអានចុះ ជាវទុកជាសក្ខីសម្រាប់រក្សាទុក
រក្សាឲ្យកូនៗខាងក្រោយបានអានតទៅទៀត ... ។
Featured Post
រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ
អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...
0 comments:
Post a Comment