រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖ នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។
កាលពីខែធ្នូ ឆ្នាំមុននេះ អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាអស់រយៈពេល៣ខែ នៅក្នុងតំបន់ជ្រៅបំផុតនៃសមុទ្រម៉ិចស៊ីកូ។
ដោយប្រើឧបករណ៍រុករកដែលគេបញ្ជាពីចំងាយ គេបានថតរូបភាពប្លែកៗពីតំបន់ដែលគេមិនធ្លាប់បានទៅ៕

















Share:

ប្រវត្តិចេតិយ ជ័យនន្ទ ដែលសង់ក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលកូនខ្មែរភាគច្រើនមិនដែលបានដឹង

ចេតិយ ជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣។ មានមនុស្សតិចណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាងដូច្នេះ?


នៅថែវទី៣ ខាងកើត នៃប្រាសាទអង្គរវត្ត ទល់មុខចេតិយ ជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង បានសរសេររៀបរាប់យ៉ាងពិស្ដារ ជុំវិញប្រវត្តិនៃការសង់ចេតិយនេះ។ យោងតាមការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត ពៅ សាវរស់ ដែលជាអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ បានឱ្យដឹងថា ចេតិយនេះ សង់ឡើងនៅឆ្នាំ ១៧០១ នៃគ.ស និង ១៦២៣ សករាជ។


លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សិលាចារឹកខាងលើបានរៀបរាប់ពីទុក្ខសោករបស់លោក ជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធ និងកូន និងបាននាំសាកសពមកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត។ លោកបន្ថែមថា លោក ជ័យនន្ទ ជាមន្រ្តីខ្ពង់ខ្ពស់ម្នាក់ ដែលបម្រើការក្នុងរាជវាំង ដែលកាលនោះរាជធានី នៅឧត្តុង្គ។


លោក អ៊ា ដារិទ្ធ បានបន្តថា៖« គេដឹងត្រឹមថា គាត់មានទុក្ខពេលបាត់បង់ប្រពន្ធ និងកូន ហើយក៏មិនដឹងថា ការស្លាប់នោះដោយសារបញ្ហាអ្វីដែរ។ ដូច្នេះ គាត់មិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម ក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តទៅដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់»។
តាមការពន្យល់របស់លោក អ៊ា ដារិទ្ធ និងយោងតាមសិលាចារឹក ចាប់ពីស.វទី១៦ ដល់ទី១៨ ប្រាសាទអង្គរវត្ត ត្រូវបានគេឱ្យឈ្មោះថា «ព្រះវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី២។


 នេះមានន័យថា ប្រាសាទអង្គរវត្តនាសម័យកាលនោះ ត្រូវបានគេចាត់ទុក ជាប្រាសាទផង និងជាចេតិយផង។ យោងតាមសិលាចារឹកនៅអង្គរវត្ត ទាំងរាស្រ្ត និងខ្សែរាជវង្សានុវង្សនាសម័យនោះ បានមកសំពះព្រះ ធ្វើបុណ្យ ប្រោសខ្ញុំ និងធ្វើសច្ចាប្រណិធានជាដើម។ នេះបើតាមការឱ្យដឹងពីលោក អ៊ា ដារិទ្ធ។
នៅសម័យនោះ ទាំងលោក ជ័យ នន្ទ និងរាស្រ្តទូទៅ បានយកសាកសពទៅបញ្ចុះនៅទីដែលគេចាត់ទុកថាជាកន្លែងខ្ពង់ខ្ពស់ និងអស្ចារ្យ។ ជំនឿនេះ មានតជារហូតមក ដោយអ្នកស្រុកដែលមានជំនឿ តែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត។

 
លោក អ៊ា ដារិទ្ធ បានលើកឧទាហរណ៍អំឡុងឆ្នាំ ២០០០ជាង ពេលលោកធ្វើកំណាយពីប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទ ក៏ប្រទះឃើញគំនរឆ្អឹងជាច្រើន ទាំងកប់ផ្ទាល់ដី និងខ្លះដាក់ក្នុងកុលាលភាជន៍។
ការណ៍នេះហើយ ទើបធ្វើឱ្យអ្នកស្រាវជ្រាវ បានទាញសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ប្រហែលអ្នកស្រុក មានបំណងចង់ភ្ជាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់ របស់ព្រះបាទសូរ្យវរ្ម័នទី២ ឬប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកដែលបានស្លាប់ទៅបានខ្ពង់ខ្ពស់ដែរ៕
Share:

កសថផសថផសោថផោសោថផ

សថសថសថឹេរ
Share:

d

d
Share:

មូលហេតុដែល ហ៊ិន ចាន់នីរ័ត្ន មិនសូវបញ្ចេញក្បាលពោះ ​

ភ្នំពេញ៖ សម្រាប់រដូវកាលពេលនេះ តារាសម្តែងស្រី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុង តែកើបលុយ យ៉ាងសស្រាក់សស្រាំ ព្រោះថា ជារដូវកាល ដែលនាងបានធ្វើជាពិធីការិនី នៅក្នុងពិធីមង្គលការ សឹងតែរាល់ថ្ងៃតែម្តង។
ទន្ទឹមនឹងភាពរីកចម្រើនក្នុងការងារសិល្បៈនេះដែរ បើងាកមើលរូបសម្រស់របស់នាងវិញ ក៏នៅតែស្រស់ស្អាត និងទាក់ទាញដដែល ដែលធ្វើឲ្យ នារីជាច្រើន មានការច្រណែននឹងនាងជាខ្លាំង ដែលកើតមក ស្អាតមួយចប់បែបនេះ។
ក្នុងនោះ គេក៏ចាប់អារម្មណ៍រឿងមួយ ពាក់ព័ន្ធនឹងរូបរាងរបស់នាង ដែលភាគច្រើន នាងកម្របញ្ចេញសាច់ត្រង់ក្បាលពោះណាស់ បើទោះបីនាង ជាតារាឧស្សាហ៍លេងម៉ូតសម្លៀកបំពាក់ក៏ដោយ។
កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញនូវរូបថតមួយសន្លឹក ដែលនាងបានថតបញ្ចេញក្បាលពោះយ៉ាងមួយទំហឹង ដែលអាចនិយាយបានថា ពិតជាកម្រក្នុងការឃើញ ការលេងខ្លួនបែបនេះរបស់នាង។ ប៉ុន្តែទោះជា រូបនេះ រាងស៊ិចស៊ីក៏ដោយ ក៏មានមនុស្សមួយចំនួន បាននិយាយថា ក្បាលពោះរបស់នាង មិនសូវស្អាតប៉ុន្មានទេ ដែលមានសាច់ខ្លាញ់ មិនរាប ដូចជាតារាផ្សេងៗ ហើយក៏មានអ្នកខ្លះទៀតបានគិតថា ដោយសារតែបែបនេះហើយ ទើបមិនសូវឃើញនាង ថតរូបចេញក្បាលពោះសោះ ដែលខុសពីតារាដទៃ តែងតែថតបង្អួតផ្នែកនេះ សឹងតែគ្រប់ពេល។
ជាពិសេស អ្នកគាំទ្រ ក៏ចង់ឲ្យនាង ទៅហាត់ប្រាណបន្ថែម ត្រង់បរិវេណក្បាលពោះ ព្រោះថា​ វាក៏ជាចំណុចមួយសំខាន់ផងដែរ ក្នុងនាមជា​តារា ព្រោះថា​ បើមានសាច់ខ្លាញ់ច្រើន បើទោះបីជា នាងខំបញ្ចេញភាពស៊ិចស៊ី ក៏មើលទៅ មិនស្រស់ស្អាតដែរ៕






source: khmerload
Share:

រឿង បុរស​ចេះ​ថ្នាំ​ពិស​ពស់

មាន​ថ្ងៃ​មួយ បុរស​ឈ្មោះ​សុខ ធ្វើ​ដំណើរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ ។ លុះ​ទៅ​ដល់​ព្រៃ ជា​កន្លែង​កាប់​ឧស​នោះ​ហើយ ឃើញ​ខ្លា​ធំ​មួយ​ស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល ។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ ។ បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រឡាប​ឲ្យ ។ លុះ​បាន​មួយ​ស្របក់ ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ថ្នាំ​ដែល​លាប ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឲ្យ ហើយ​ស្ដី​ឲ្យ​ថា ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ខ្លួន​អញ​យ៉ាង​នេះ ! ។ បុរស​នោះ​ឆ្លើយ​ថា​យើង​ដើរ​មក បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក ហើយ​យើង​ដុះ​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បង​ឯង​រស់​តើ ! ។ ខ្លា​ថា​អញ​មាន​ស្លាប់​អី ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ ។ ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុត នឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង ក៏​អង្វរ​ខ្លា​ថា​បង​អើយ ! អាណិត​យើង​ផង កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឲ្យ​​គេ​ជំនុំ​ជម្រះ​ឲ្យ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស សឹម​បង​ប្រហារ​ជីវិត​យើង បើ​យើង​ត្រូវ ត្រូវ​ទុក​ជីវិត​យើង ។ ខ្លា​ក៏​ព្រម​តាម​សេចក្ដី​អង្វរ​របស់​ចៅ​សុខ ៗ​វិល​មក​វិញ ប្រទះ​សេះ​នឹង​ក្របី​នៅ​ក្បែរ​ផ្លូវ​ក៏​និយាយ​ថា បង​ទាំង​ពីរ​អាណិត​ជួយ​យក​អាយុ​យើង​ផង ព្រោះ​ខ្លា​ដែល​ពស់​ចឹក​បាន​រស់​ឡើង ដែល​យើង​ដាក់​ថ្នាំ​ឲ្យ តែ​វា​ប្រាថ្នា​ប្រហារ​ជីវិត​យើង ថា​យើង​ធ្វើ​ឲ្យ​វា​ភ្ញាក់ ហើយ​ធ្វើ​ឲ្យ​ប្រឡាក់​ខ្លួន​វា​អស់ ។ សត្វ​ទាំងពីរ​ដឹង​សេចក្ដី​សព្វគ្រប់ ក៏​ពិចារណា​ទៅ​ឃើញ​ថា តាម​ពិត​ត្រូវ​តែ​ទៅ​កាត់​សេចក្ដី​ឲ្យ​បុរស​នេះ​ឈ្នះ​ខ្លា ប៉ុន្តែ​បើ​អញ​ឲ្យ​បុរស​នេះ​ឈ្នះ​ទៅ មុខ​ជា​ខ្លា​គុំ​អញ ស៊ី​អញ​ជា​អាហារ​ពុំ​លែង​ ក៏​ប្រាប់​ទៅ​ចៅ​សុខ​ថា បង​ឯង​ខុស​មែន​ហើយ​ត្រូវ​ឲ្យ​ខ្លា​ស៊ី​ទៅ ។ ចៅ​សុខ​រឹត​តែ​ភ័យ​ឡើង​ក៏​លា​សេះ​និង​ក្របី ដើរ​យ៉ាង​លឿន​ទៅ​ទៀត លុះ​ប្រទះ​និង​សុភាទន្សាយ ចៅ​សុខ​ក៏​ប្ដឹង​តាម​ដំណើរ ។ សុភា​ទន្សាយ​ដឹង​រឿង​សព្វគ្រប់ ក៏​ប្រាប់​សុខ​ថា​ឲ្យ​ទៅ​និយាយ​អង្វរ​ខ្លា​ទៀត​ទៅ​ សឹម​យើង​ទៅ​ជួប ។
គ្រា​ដែល​បុរស​នោះ កំពុង​ជជែក​នឹង​ខ្លា សុភាទន្សាយ​ទៅ​ដល់ ក៏​ធ្វើ​ជា​សួរ​ថា​បង​ឯង​ទាំងពីរ​នាក់​ទាស់​គ្នា​ពី​រឿង​អ្វី ! ។ ខ្លា​និង​ចៅ​សុខ​ ក៏​បាន​ប្ដឹង​តាម​ដំណើរ​រៀង ៗ​ខ្លួន ។
សុភាទន្សាយ កាត់​សេចក្ដី​ថា បើ​ដូច្នេះ​ត្រូវ​បង​ខ្លា​ឯង​ទៅ​ដេក​នៅ​ត្រង់​កន្លែង​ដដែល ឲ្យ​យូរ​ដូច​ពី​មុន បើ​ដល់​ពេល​ត្រូវ​ភ្ញាក់ ហើយ​ពុំ​ស្លាប់​ទេ សឹម​បង​ឯង​មក​ពិឃាដ​មនុស្ស​នេះ​​ធ្វើ​ជា​អាហារ​ចុះ ។
ខ្លា​ទៅ​ដេក​តាម​បង្គាប់, ពស់​ក៏​ចេញ​ពី​រន្ធ​មក​ចឹក​ខ្លា​នោះ​ស្លាប់​ទៅ ។ សុភាទន្សាយ​ឃើញ​ខ្លា​ស្លាប់​ហើយ​ក៏​ប្រាប់​ទៅ​បុរស​នោះ​ថា បង​ឯង​កុំ​លាប​ថ្នាំ​ឲ្យ​វា​ទៀត​ប្រាប់​ហើយ ក៏​លា​ចៅ​សុខ​ទៅ​លំនៅ​វិញ ។
Share:

រឿង អា​កុហក​ស៊ី

កាល​ពីព្រេងនាយ មាន​ក្មេង​ម្នាក់​នៅ​ជា​មួយ​ម្ដាយ ចិញ្ចឹម​ជ្រូក​កម្រៀវ ១, ដល់​ជ្រូក​នោះ​ធំ​ឡើង ក្មេង​នោះ​ចង់​ស៊ី​សាច់​ជ្រូក ក៏​និយាយ​នឹង​ម្ដាយ​ថា «ម៉ែ ! ខ្ញុំ​ចង់​ស៊ី​សាច់​ជ្រូក សូម​ម៉ែ​ឲ្យ​ខ្ញុំ​កាប់​ជ្រូក​យើង​នោះ​ស៊ី​ផឹក​ស្រា​ទៅ ?» ។ ម្ដាយ​ឃាត់​ថា «កុំ ! ឯង​ស៊ី​អី​ក៏​ច្រើន​ម្ល៉េះ ទុក​វា​នឹង​លក់​យក​ប្រាក់​កាស​ចាយ» ។ កូន​ឮ​ម្ដាយ​ឃាត់​ដូច្នោះ ក៏​នឹក​តែ​ក្នុង​ចិត្ត​ចង់​ស៊ី​សាច់​ជ្រូក​តែ​សព្វ​ថ្ងៃ​ពុំ​មាន​ភ្លេច ។ មាន​កាល​មួយ​ថ្ងៃ​កូន​នោះ​ភ្ញាក់​ឡើង​ពី​ដេក និយាយ​ប្រាប់​ម្ដាយ​ថា «ត្បិត​ទេវតា​ប្រាប់​ខ្ញុំ​ថា មាន​មាស​ប្រាក់​ច្រើន​ណាស់​ម៉ែ សូម​ម៉ែ​ជូន​ខ្ញុំ​ទៅ​យក» ។ ម្ដាយ​ឮ​កូន​និយាយ​ប្រាប់​ដូច្នោះ​សួរ​ថា «មាស​ប្រាក់​នៅ​ឯណា» ។ កូន​ឆ្លើយ​ថា «ម៉ែ​ទៅ​នឹង​ខ្ញុំ​ចុះ បើ​ខ្ញុំ​បង្គាប់​ដូចម្ដេច​ម៉ែ​ធ្វើ​តាម​ខ្ញុំ» កូន​យក​កញ្ជើ​នាំ​ម្ដាយ​ដើរ​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​អំពី​ស្រុក ហើយ​កូន​យក​កញ្ជើ​ទៅ​គ្រប​លើ​ដី ប្រឹង​សង្កត់​ហើយ​ស្រែក​ប្រាប់​ម្ដាយ​ថា «ម៉ែ ! ជួយ​សង្កត់​ផង មាស​ប្រាក់​នៅ​ក្នុង​ដី​នេះ​ច្រើន​ណាស់ ម៉ែ​សង្កត់​ឲ្យ​ជាប់​ចុះ ខ្ញុំ​នឹង​ទៅ​រក​ចប​ជីក មក​ជីក​យក​មាស​ប្រាក់, ម៉ែ​ឯង​នៅ​សង្កត់​ឲ្យ​ជាប់​កុំ​លែង បើ​ម៉ែ​លែង មាស​ប្រាក់​និង​បាត់​អស់​ទៅ» ឯ​ម្ដាយ​ឮ​កូន​ថា​ដូច្នោះ​ក៏​ខំ​សង្កត់​កញ្ជើ​នោះ​ឲ្យ​កូន, ឯ​កូន​នោះ​ក៏​រត់​ត្រឡប់​មក​ផ្ទះ​វិញ ចាប់​ជ្រូក​នោះ​យក​មក​កាប់​ចម្អិន​ជា​អាហារ បបួល​អស់​បងប្អូន​អ្នក​ផ្ទះ​ជិត​ខាង​មក​ស៊ី​ផឹក​ស្រា​លេង​សប្បាយ ។ ម្ដាយ​នៅ​ចាំ​កូន​ឯ​ព្រៃ ទន្ទឹង​ពុំ​ឃើញ​មក​ឃ្លាន​បាយ​អស់​កម្លាំង រោយ​ដៃ​រោយ​ជើង របូត​ចេញ​ពី​លើ​កញ្ជើ​ពុំ​ឃើញ​មាន​អ្វី​សោះ ។ លុះ​ម្ដាយ​ចាំ​កូន​យូរ​ពេក នឹក​ថា​កូន​បញ្ឆោត​ហើយ ក៏​លែង​កញ្ជើ​ចោល​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​កូន​កំពុង​តែ​ស៊ី​សាច់​ជ្រូក​ផឹក​ស្រា​លេង​សប្បាយ​ដូច្នោះ ក៏​ខឹង​នឹង​កូន​ណាស់ ហើយ​និយាយ​នឹង​ប្អូន​ខ្លួន​ថា «ត្បិត​កូន​នោះ​វា​ខូច​ណាស់ ទុក​ចិញ្ចឹម​មិន​បាន​ទេ ត្រូវ​ឯង​ច្រក​ការុង​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​សម្លាប់​ទៅ» ។ ប្អូន​ឮ​ដូច្នោះ សួរ​ទៅ​បង​ថា «ដំណើរ​ដូចម្ដេច បាន​ជា​យក​កូន​ច្រក​ការុង​​ទៅ​ចោល​ក្នុង​ទឹក​សម្លាប់ ?» ។ បង​និយាយ​ប្រាប់​ទៅ​ប្អូន​តាម​ដំណើរ​សព្វ​គ្រប់​ថា «វា​ចេះ​បញ្ឆោត​អញ​ឲ្យ​ទៅ​ក្នុង​ព្រៃ ថា​ទៅ​យក​មាស​ប្រាក់ ហើយ​ឲ្យ​អញ​នៅ​ចាំ​ក្នុង​ព្រៃ លុះ​ត្រា​តែ​ដល់​ថ្ងៃ​ឃ្លាន​បាយ​ស្ទើរ​តែ​នឹង​ដាច់​ពោះ, ឯ​វា​មក​កាប់​ជ្រូក ស៊ី​ផឹក​ស្រា​លេង​សប្បាយ, ជ្រូក​អញ​តែ​មួយ​ទុក​លក់​ឲ្យ​គេ យក​ប្រាក់​ចាយ​ទេ​តើ » ។ ប្អូន​នោះ​ក៏​ទៅ​ចាប់​អា​កុហក​ស៊ី​ច្រក​ក្នុង​ការុង​ធំ ។ ចង​មាត់​ការុង​ជាប់​ល្អ ហើយ​លើក​លី​យក​ទៅ​នឹង​ចោល​ក្នុង​ទឹក​ទន្លេ, លុះ​ទៅ​ដល់​មាត់​ទន្លេ​អា​កុហក​ស៊ី និយាយ​នឹង​មា​វា​ថា «លោក​មា​អាណិត​ខ្ញុំ ៗ​មុខ​ជា​ស្លាប់​ហើយ បើ​ដូច្នេះ​សូម​លោក​មា​អាណិត​ទៅ​យក​ក្បួន​កុហក មក​ឲ្យ​ខ្ញុំ​បន្តិច ត្បិត​ខ្ញុំ​ស្លាប់​ទៅ​នឹង​ទៅ​នៅ​ឯ​ឋាន​ខ្មោច បើ​គ្មាន​ក្បួន​កុហក​នឹង​កុហក​ខ្មោច​ស៊ី​ពុំ​បាន​ទេ នោះ​នឹង​ដាច់​ពោះ​ស្លាប់ » ។ ឯ​មា​ឮ​ក្មួយ​អង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ក្មួយ​វិញ​ថា «ក្បួន​កុហក​នោះ ឯង​ទុក​នៅ​ឯណា? ។ ក្មួយ​ប្រាប់​ទៅ​មា​ថា «ខ្ញុំ​ដាក់​នៅ​លើ​ធ្នឹម » ។ មា​ក៏​ដាក់​អា​កុហក​ស៊ី​ទុក​ចោល​នៅ​មាត់​កំពង់​ទឹក ហើយ​ត្រឡប់​ទៅ​រក​ក្បួន​នឹង​យក​មក​ឲ្យ​អា​កុហក​ស៊ី​វិញ ។
កាល​នោះ​មាន​មនុស្ស​កើត​ឃ្លង់​ម្នាក់ ដើរ​មក​ជិត​អា​កុហក​ស៊ី ។ ក៏​ធ្វើ​និយាយ​ថា «អញ​មក​តម​ឃ្លង់​ក្នុង​ការុង​នេះ យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ ឃើញ​ហាក់​ដូច​សះ​ជា​ហើយ» ។ មនុស្ស​ឃ្លង់​ឮ​អា​កុហក​ស៊ី​ថា តម​ឃ្លង់​ក្នុង​ការុង​ដូច្នោះ​ដោយ​ខ្លួន​កើត​ឃ្លង់​ក៏​សួរ​ថា «តម​ឃ្លង់​ក្នុង​ការុង​នេះ​បាន​ជា​ឬ ?» ។ អា​កុហក​ស៊ី​ប្រាប់​ថា​​ត្បិត​ខ្ញុំ​កើត​ឃ្លង់ គេ​ឲ្យ​តប​ក្នុង​ការុង​នេះ​យូរ​ថ្ងៃ​ហើយ មិន​ដឹង​ជា​ហើយ​ឬ​នៅ​ទេ​​អាណិត​ស្រាយ​មាត់​ការុង​ឲ្យ​ខ្ញុំ​បន្តិច »មនុស្ស​ឃ្លង់​ក៏​ស្រាយ​មាត់​ការុង​ឲ្យ​អា​កុហក​ស៊ី​ចេញ​មក ។ អា​កុហក​ស៊ី​ចេញ​ពី​ការុង​បោស​ខ្លួន​មើល ហើយ​ប្រាប់​ថា​ជា​ឃ្លង់​ហើយ ! អា​គម្លង់​ឮ​ពាក្យ​អា​កុហក​ស៊ី​ថា​តម​ឃ្លង់​ក្នុង​ការុង​ជា​ដូច្នោះ ក៏​និយាយ​ថា​ឲ្យ​គ្នា​តម​ឃ្លង់​ផង ។ អា​កុហក​ស៊ី​ឮ​ដូច្នោះ​អរ​ណាស់​គិត​ថា «អញ​អស់​ស្លាប់​ហើយ»បាន​ជា​អា​គម្លង់​ស្លាប់​ជួស ។ អា​កុហក​ស៊ី​ប្រាប់​អា​គម្លង់​ថា បើ​ឯង​ចង់​ជា​ឃ្លង់​ឆាប់ ត្រូវ​កាន់​ត្រណម​ឲ្យ​ជាប់​កុំ​និយាយ​ស្ដី​នឹង​អ្នកណា​ឲ្យ​សោះ, បើ​នរណា​មក​សួរ​ក្ដី មក​ជេរ មក​វាយ​ដូចម្ដេច ៗ​ក្ដី ត្រូវ​កុំ​និយាយ កុំ​ស្ដី ខំ​កាន់​ត្រណម​ឲ្យ​ខ្ជាប់ ទើប​បាន​ជា​ឆាប់ ។ អា​គម្លង់​ឮ​អា​កុហក​ស៊ី​ថា​ដូច្នោះ ក៏​ទទួល​ចាំ​ហើយ​ចូល​ទៅ​ក្នុង​ការុង ។ អា​កុហក​ស៊ី​ចង​មាត់​ការុង​ជាប់​ហើយ​រត់​បាត់​ទៅ ។ មា​នោះ រក​តម្រា​អា​កុហក​ស៊ី​ពុំ​ឃើញ ដឹង​ថា អា​កុហក​ស៊ី​បញ្ឆោត​ខ្លួន​ ខឹង​ណាស់ ក៏​នឹក​ក្នុង​ចិត្ត​ថា បើ​អញ​ទៅ​ដល់​អញ​នឹង​ទម្លាក់​វា​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់​ភ្លាម ហើយ​ខំ​ដើរ​ទៅ​ ដល់​ហើយ​ក៏​ស្ទុះ​ចូល​ទៅ​ដាល់​វាយ​អា​គម្លង់ ដោយ​ស្មាន​ថា​ជា​អា​កុហក​ស៊ី ។ អា​គម្លង់​ខំ​អត់​ព្រោះ​ចង់​ជា​ឃ្លង់ លុះ​វាយ​ធាក់​អស់​ចិត្ត​ហើយ មា​នោះ​ក៏​លើក​ការុង​បោះ​ទៅ​ក្នុង​ទឹក​ឲ្យ​ស្លាប់ ។
ឯ​អា​កុហក​ស៊ី រត់​រួច​ពី​នេះ​ទៅ ៗ ជួប​នឹង​មនុស្ស​កុហក​ម្នាក់ ចេះ​កុហក​ដូច​គ្នា​កំពុង​តែ​មុជ​ទឹក ។ អា​កុហក​នោះ ឃើញ​អា​កុហក​ស៊ី​កំពុង​ដើរ​ទៅ​ពី​ចម្ងាយ ក៏​ធ្វើ​ជា​មុជ​ទឹក​យូរ​បន្តិច​ងើប​ឡើង ហើយ​លើក​កាស​ឡើង​បង្ហាញ​ថា «អញ​មុជ​ទឹក​ទៅ​ខាង​ក្រោម មាន​គេ​លេង​បៀ​អញ​លេង​ឈ្នះ បាន​កាស​ប្រាក់​ច្រើន ប៉ុន្តែ​យក​មក​មិន​រួច យក​បាន​តែ​មួយ​ត្រណោត​មក » ។ អា​កុហក​ស៊ី ឮ​ដូច្នោះ​ក៏​ជឿ​គិត​ស្មាន​ថា​មែន ហើយ​ក៏​ផ្លាស់​សំពត់​លោត​ចុះ​ទៅ​ក្នុង​ទឹក ខំ​មុជ​ទៅ​ទង្គិច​ក្បាល​នឹង​គល់​ឈើ​បែក​ឈាម ដឹង​ខ្លួន​ថា គេ​ជា​មនុស្ស​កុហក​ក៏​នឹក​ក្នុង​ចិត្ត​ឃើញ​ឧបាយ​កុហក​វិញ ហើយ​ងើប​ឡើង និយាយ​ទៅ​នឹង​អា​ដែល​បញ្ឆោត​នោះ​ថា «អ្នក​អើយ ! ខ្ញុំ​មុជ​ទឹក​ទៅ​តាម​ពាក្យ​អ្នក​ឯង​អម្បាញ់មិញ បាន​ឃើញ​គេ​លេង​បៀ ប៉ោ ធួ​កំតាត់​ច្រើន​ណាស់ ហើយ​ខ្ញុំ​លេង​ឈ្នះ​គេ បាន​ប្រាក់​កាស​ច្រើន ខ្ញុំ​ទារ​ពី​គេ ៗ​ថា​ឲ្យ​មក​ទារ​យក​ពី​អ្នក​ឯង​នេះ តែ​ខ្ញុំ​មិន​ព្រម ខ្ញុំ​ចង់​តែ​ទារ គេ​ខឹង​នឹង​ខ្ញុំ​គេ​វាយ​ខ្ញុំ​បែក​ក្បាល ហើយ​គេ​ថា ឲ្យ​ខ្ញុំ​មក​យក​ពី​អ្នក​ឯង បើ​អ្នក​មិន​ជឿ​​អ្នក​មើល​ក្បាល​ខ្ញុំ​ដែល​បែក​នេះ​ចុះ ។ អា​កុហក​នោះ ដឹង​ថា​អា​កុហក​ស៊ី​មាន​ប្រាជ្ញា ចេះ​កុហក​ទល់​នឹង​កុហក​មិន​ចាញ់​ខ្លួន ក៏​ស្រាយ​កាស​ចែក​ឲ្យ​ពាក់​កណ្ដាល ហើយ​សុំ​គ្នា​ធ្វើ​ជា​បងប្អូន ដើរ​រក​ស៊ី​កុហក​គេ​តាំង​ពី​ថ្ងៃ​នោះ​ទៅ ។
Share:

Featured Post

រូបភាពប្លែកៗដែលអ្នកវិទ្យាសាស្ត្រ ថតបានពីបាតសមុទ្រម៉ិចស៊ីកូ

អាមេរិក៖  នៅបាតសមុទ្រម៉ិចស៊ីកូមានពិភពដ៏ចម្លែកមួយ ហើយក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកដើម្បីបង្ហាញវាឲ្យសាធារណៈជនបានឃើញ។ កាលពីខែធ្នូ ឆ្នា...

BTemplates.com

Powered by Blogger.

Blog Archive

Pages

Total Pageviews

Find Us On Facebook

Translate

Followers

Popular